ចិនត្រៀមកែសម្រូលពន្ធទំនិញចាប់ពីឆ្នាំក្រោយ ដើម្បីពង្រីកតម្រូវការក្នុងស្រុក

អន្តរជាតិ

ចាប់ពីឆ្នាំក្រោយតទៅ ប្រទេសចិន នឹងតំឡើងពន្ធនាំចូល និងនាំចេញទៅលើទំនិញមួយចំនួន គិតចាប់ពីថ្ងៃទី ០១ មករា ២០២៣ ដើម្បីពន្លឿន និងជំរុញការអភិវឌ្ឍន៍ ក៏ដូចជាពង្រីកតម្រូវការក្នុងស្រុក។ នេះបើតាម​ការ​ចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា ពន្ធនាំចេញសម្រាប់​ផលិតផល​អាលុយមីញ៉ូម នឹង​ត្រូវបាន​តំឡើងថ្លៃ ខណៈពន្ធនាំចូលសម្រាប់​ធ្យូង ៧ ប្រភេទ​នឹង​រក្សា​លំនឹង​ដដែល រហូតដល់ដាច់ខែមីនាឆ្នាំក្រោយ។

ទន្ទឹម​នឹងនោះ អ្នកបង្កើតគោលនយោបាយ​បាន​សន្យា​ថា នឹង​ជំរុញ​ការ​តម្រូវការ​ក្នុង​ស្រុក​ឲ្យ​មាន​កាន់តែ​ច្រើន ហើយ​និង​ផ្ដល់​អាទិភាព​ទៅលើ​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​តម្រូវការ ការ​កកស្ទះ​សង្វាក់ផ្គត់ផ្គង់ និង​ការ​រំពឹង​ទុក​មាន​ការ​ធ្លាក់ចុះ​ជា​ដើម។

ដើម្បី​អាច​ជួយ​ដល់​បញ្ហា​នេះ​បាន រដ្ឋាភិបាល​នឹង​បន្ធូរបន្ថយ​ពន្ធ​លើ​ទំនិញ​នាំចូលដូចជា ម៉ាស៊ីនឆុងកាហ្វេ និង​ម៉ាស៊ីនគៀបទឹកផ្លែឈើ ក៏ដូចជា​ផលិតផល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ជាច្រើន ដែលធ្វើ​ឲ្យ​ពន្ធសរុប​របស់​ចិន នឹង​ធ្លាក់ចុះ​ពី ៧,៤% មក​នៅ​ត្រឹម ៧,៣%៕