ឧកញ៉ា អ៊ឹង ឃាង ធ្លាប់ធ្វើការជាក្មេងបើកទ្វារ នៅកាស៊ីណូ ហ្គ្រែនដាយអឺម៉ិន ក្រុងប៉ោយប៉ែត

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧកញ៉ា អ៊ឹង ឃាង អគ្គនាយកក្រុមហ៊ុន​ អ៊ឹង ឃាង គ្រុប ឯ.ក និងជា​សមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ​​បាន​​សម្តែង​ការ​ចូល​រួម​រំលែក​ទុក្ខ និង​សោកស្តាយ​បំផុត​ ក្នុង​គ្រោះ​ថ្នាក់​អគ្គិភ័យ​ឆេះ​កាស៊ីណូ ហ្គ្រែនដាយអឺម៉ិន ស៊ីធី ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​​កាល​ពី​យប់​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ២០២២ ​​ដែល​ជា​ទីកន្លែង​ លោក​ឧកញ៉ា​ធ្លាប់​មាន​អនុស្សាវរីយ៍​បម្រើ​ការងារ​ជា​ក្មេង​បើកទ្វារ និង​យួរ​កាបូប​ នៅ​ទីនោះ កាលពី​ ២០​ឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង បាន​បង្ហោះសារ​​យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​និង​សោកស្ដាយ​បំផុត​ក្នុង​​គ្រោះ​ថ្នាក់​អគ្គិភ័យ​ឆាបឆេះ​កាស៊ីណូ​ ហ្រ្គែន​ដាយអឺ​ម៉ិន​ ស៊ីធី​ ប៉ោយប៉ែត​ ជា​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​មាន​​អនុស្សាវរីយ៍​​​ជាច្រើន​នៅ​ទីនោះ ​ហើយ​ក៏​ជា​កន្លែង​ដែល​ខ្ញុំ​បាន​រៀនសូត្រ​ និង​លត់ដំ​កែប្រែ​គ្រប់​យ៉ាង​ផង​ដែរ។ ចូលរួម​រំលែក​ទុក្ខ​ ពី​ខ្ញុំ​បាទ​ អតីត​​ក្មេង​បើក​ទ្វារ​និង​យួរ​កាបូប​​ភ្ញៀវ (Bellboy) ​ឆ្នាំ២០០២..ពេល​វេលា​ ២០​ឆ្នាំ​គត់”។

​ឧកញ៉ា​បណ្ឌិត អ៊ឹង ឃាង ជាអ្នកជំនួញ​ដ៏​លេច​ធ្លោរ​វ័យ​ក្មេង​មួយ​រូប​ នា​ពេល​បច្ចុប្បន្ន​ ហើយ​ថ្មីៗ​នេះ​ លោក​ឧកញ៉ា ទើប​បើក​នូវ​គម្រោង​រីសត​និង​ដីឡូត៌​ ទេពី​ វ័ន ​(TEPY ONE) ជាប់​គល់​ស្ពាន​ស្រែ​អំបិល​ ១២គីឡូម៉ែត្រ ពី​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង។ គម្រោង​រីសត និង​ដីឡូត៍​នេះ មាន​ទេសភាព​មហា​ស្អាត​ និង​បាន​បើក​លក់​តាំង​ពី​ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២​។ គម្រោង​ មាន​រីសត​ជាប់​មាត់​ព្រែក​ ហាង​អាហារ​ កាហ្វេ​ បារ​បារាំង។ល។ ជាពិសេស​ទេសភាព​​ធម្មជាតិ​ស្អាត​ សម្រាប់​សាងសង់​ផ្ទះ​លំហែកាយ​ ព្រម​ទាំង​មាន​ដីឡូត៌​គ្រប់​ទំហំ​ និង​សម្រួល​គ្រប់​វីធី​បង់​ប្រាក់​ផងដែរ។

សូមបញ្ជាក់ថា អគ្គិភ័យនៅកាស៊ីណូ ហ្គ្រែនដាយអឺម៉ិន ស៊ីធី ក្រុងប៉ោយប៉ែត (Grand Diamond City Poipet) បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយ​ការ​ណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង ១០​នាក់ និង​របួស​រាប់សិប​នាក់៕