លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) និងជាទីប្រឹក្សានៃក្រុមមេធាវី អេជ អេន អេស (HNS) កំពុងប្រកបមុខជំនួញ និងមុខរបរជាច្រើនពហុវិស័យ។
បើតាមការបង្ហាញត្រួសៗលើបណ្តាញសង្គម របស់លោកជំទាវឧកញ៉ា កាលពីដើមខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោកជំទាវកំពុងកាន់កាប់មុខជំនួញចំនួន ៧ ដែលក្នុងនោះមានដូចជា៖ (១)ក្លឹបកម្សាន្ត និងភោជនីយដ្ឋាន អេ ស៊ី អ៊ី (ACE Lounge and Restaurant) ដែលមានទីតាំងស្ថិតនៅខាងក្រោយស្ថានទូតរុស៊ី ចំងាយ ៣០០ ម៉ែត្រ ផ្លូវលេខ ១៦៧ ភូមិ២ ខណ្ឌចំការមន រាជធានីភ្នំពេញ, (២)ភោជនីយដ្ឋានអូសក្រឡា OS KROLA – អូសក្រឡា (ឆ្នេរអូរត្រេះទី១ ក្រុងព្រះសីហនុ), (៣)ឆ្នោតនាគ, (៤)ក្រុមហ៊ុនមេធាវី អេជ អេន អេស (HNS Law Group), (៥)សារាយធម្មជាតិ NNP (NNP Cambodia Shop), (៦)ស្ករសម្រក និង Detox L2ME និង(៧)ប្រេងខ្យល់ ប្រេងកូឡា ផ្កាឈូក ផលិតនៅហុងកុង ប្រទេសចិន ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន ACE GROUP។
យ៉ាងណាមិញ នៅឆ្នាំថ្មី២០២៣នេះ លោកជំទាវឧកញ៉ា នឹម វណ្ណៈ នៅមានផែនការពង្រីកអាជីវកម្មមួយចំនួនទៀត ដូចជា សេវាកម្មជួលរថយន្ត (ឡានថែទាំបានល្អ, អ្នកបើកបរដែលមានជំនាញរួសរាយរាក់ទាក់, តម្លៃសមរម្យ ជំនួយការ ២៤ម៉ោង) ដែលចាប់ផ្តើមដំណើរការ ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។
បន្ថែមពីនេះ លោកជំទាវឧកញ៉ា ក៏បានបង្ហើបពីគម្រោងខ្លះៗនៅខេត្តសៀមរាប ដូចជា សេវាកម្ម អេចប្រេស ត្រាវែល និង ធួរស៍ (EXPRESS Travel & Tour), សេវាកម្មម៉ូតូកង់៤ និងម៉ូតូអគ្គីសនី, ក្លឹបកម្សាន្តទំនើបមួយ និងហាង អូសក្រឡា សម្រាប់ឆ្នាំ២០២៣ នេះផងដែរ៕