ម្ចាស់ផ្ទះជួលប្ដឹង Twitter ក្រោយ Elon Musk មិនព្រមបង់លុយថ្លៃជួលការិយាល័យ

អន្តរជាតិ

បើកទំព័រឆ្នាំថ្មីភ្លាម Elon Musk ទទួល​បាន​រឿងឈឺក្បាល​ភ្លាមៗ ពោល​ក្រុមហ៊ុន Twitter ត្រូវបាន​ម្ចាស់ផ្ទះ​ប្ដឹង បន្ទាប់​ពីមេធំ​មិនព្រម​បង់ថ្លៃជួល​ការិយាល័យ​នៅ​ទីក្រុង San Francisco។ នេះបើតាម​ការ​ចុះផ្សាយពី​ Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា អតីតមហាសេដ្ឋីមាន​បំផុត​លើ​លោក​​នៅជំពាក់​ថ្លៃ​ជួល​ការិយាល័យ​ប្រមាណ ១៣៦ ២៥០ ដុល្លារ ហើយ​មិនមែន​មិនបង់​ថ្លៃជួល​តែមួយកន្លែងឡើយ ពោល​គ្រប់​ការិយាល័យ​ទូទាំងពិភពលោក គឺ​មិនទាន់​បង់ថ្លៃជួល​ដូចគ្នា។

ក្រុមហ៊ុន Columbia Reit បាន​ដាក់ពាក្យបណ្ដឹង​ទៅ​កាន់​តុលាការ​នៅទីក្រុង San Francisco កាលពីសប្ដាហ៍​មុនថា ពួកគេ​បាន​ប្រាប់​ Twitter កាលពីថ្ងៃទី ១៦ ធ្នូ​ថា បើសិនជា​ក្រុមហ៊ុន​មិនព្រម​បង់ថ្លៃ​ជួល ពួកគេ​ត្រូវ​រុះរើ​ចេញ​ក្នុង​រយៈពេល ៥ ថ្ងៃ ប៉ុន្តែ Twitter មិនព្រម​ធ្វើ​ឡើយ។

យ៉ាងណា Twitter នៅមិនទាន់​ចេញ​លិខិត​បញ្ជាក់​ច្បាស់លាស់​ពី​មូលហេតុ​មិន​ព្រម​បង់ថ្លៃ​នៅឡើយ គ្រាន់តែ​ដឹងថា​គ្រប់ការិយាល័យ Twitter ទូទាំងពិភពលោក​កំពុង​ជួបបញ្ហា​នេះ​ដូចៗគ្នា៕