រដ្ឋាភិបាលចិន អនុញ្ញាតឲ្យសាងសង់រោងចក្រថាមពលវារីអគ្គិសនីថ្មី តម្លៃជាង ២ ពាន់លានដុល្លារ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន China Energy Investment Corporation បាន​ទម្លាយថា ពួកគេ​ទទួល​បាន​ការ​អនុញ្ញាត​ សម្រាប់​ការ​សាងសង់រោងចក្រ​ថាមពល​វារីអគ្គិសនី​នៅទីក្រុង Qinghai ពី​គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បានទម្លាយថា រោងចក្រថាមពលវារីអគ្គិសនី​ថ្មី​នេះ នឹង​មាន​តម្លៃ​ប្រហែល ១៧ ពាន់​លាន​យ៉ន់ ឬ​ប្រមាណ ២,៤៦ ពាន់​លាន​ដុល្លារ ខណៈការសាងសង់​នឹង​ចាប់ផ្ដើម​ដំណើរការ​ពេញលេញ​ក្នុងឆ្នាំ ២០១៨។

ប្រភពដដែលបន្ថែម​ថា រោងចក្រ​នេះ​គឺ​ធ្វើឡើង​ក្នុងគោលបំណង​បំពេញ​តម្រូវការ​អគ្គិសនី​កាន់តែ​ខ្លាំង ដោយ​ប្រើប្រាស់​ថាមពល​បូមទឹកពី​អាងស្តុកទឹក​ពីខាងក្រោមទៅលើ និងបំប្លែង​ជា​អគ្គិសនី។

សូមជម្រាបដែរថា មួយ​រយៈកាលចុងក្រោយ​នេះ ការសាងសង់​រោងចក្រ​ថាមពល​វារីអគ្គិសនី​នៅចិន កំពុង​មមាញឹក​ខ្លាំង ពោល​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​ទី ២ លើលោក​ទើប​នឹង​បញ្ចប់​ការ​សាងសង់​ថ្មីៗ ខណៈ​បច្ចុប្បន្ន​ចិន​ក៏​ជា​ប្រទេស​សំបូរ​ទំនប់វារីអគ្គិសនី​ច្រើន​បំផុតលើលោក​ផងដែរ៕