BYD បំបែកកំណត់ត្រាថ្មី លក់រថយន្តអគ្គិសនីបាន ១,៨ លានគ្រឿង ច្រើនជាងឆ្នាំទៅ ៣ ដង

អន្តរជាតិ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី BYD កំពុង​មាន​ទីផ្សារ​ខ្លាំង​ទាំងនៅក្នុង​ប្រទេសចិន និង​ទូទាំង​សកលលោក ហើយ​វា​ក៏ជា​ដៃគូប្រកួតប្រជែង​ធំ​បំផុត​មួយ​របស់​ក្រុមហ៊ុន Tesla ដែល​បើក​ទំព័រ​សករាជ​ថ្មី​សម្រាប់​វិស័យ​រថយន្ត​អគ្គិសនី​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ ក្រុមហ៊ុន​បាន​បញ្ចេញ​របាយការណ៍​លក់​ប្រចាំខែ​ធ្នូ​របស់​ពួកគេ ដោយ​សមិទ្ធផល​ចុងឆ្នាំ​មុន​គឺ​ធ្វើ​បាន​ល្អឥតខ្ចោះ ពោល​អត្រា​ការ​លក់​គឺ​កើនឡើង​លើស​ឆ្នាំមុន​ទ្វេដង​ឯណោះ ដោយ​លក់​រថយន្ត​បាន ២៣៥ ១៩៧ គ្រឿង ខណៈ​កាលពី​ខែធ្នូ ២០២១ ​លក់​បាន ៩៣ ៩៤៥ គ្រឿង។ នេះ​បើតាម​ការ​ចុះផ្សាយដោយ Forbes។

គួររំលឹកដែរថា កាលពីឆ្នាំទៅ BYD ចាប់ផ្ដើម​បោះជំហាន​ចូលទីផ្សារអឺរ៉ុប ជប៉ុន និង​ប្រទេស​ផ្សេងទៀត ដែល​ជួយ​ឲ្យ​ការ​ធ្វើពាណិជ្ជកម្ម​របស់​ពួកគេ​កាន់តែ​រីកមាឌ​ធំ ហើយ​ស្ថិតិលក់​សរុប​ប្រចាំ​ឆ្នាំ​ ២០២២ កើនឡើង ៣ ដងឯណោះ ដោយលក់​រថយន្ត​បាន​ ១,៨ លាន​គ្រឿង។

សូមជម្រាបបន្ថែមថា ដោយសារ BYD ជាក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈ ដូច្នេះ​ក្រុមហ៊ុន​ដទៃ​អាច​មាន​សិទ្ធទិញ​ភាគហ៊ុន​ពី BYD ក្នុងលក្ខខណ្ឌណាមួយ ហើយអតិថិជន​ធំៗ​របស់​ក្រុមហ៊ុន​ចិន​នេះ​មានដូចជា Berkshire Hathaway, Dell, Apple, Xiaomi និង Huawei៕