អគ្គនាយករងក្រុមហ៊ុនឧកញ៉ា អ៊ឹង ឃាង ទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អ៊ឹង ឃាង អគ្គនាយកក្រុមហ៊ុន អ៊ឹងឃាង គ្រុប មានបុគ្គលិកជាន់ខ្ពស់ម្នាក់ ឈ្មោះថា អ៊ុត ឈន ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា អ៊ុត ឈន

ព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៦៦១ ត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ាដល់លោក អ៊ុត ឈន នាពេលនេះធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក អ៊ុត ឈន ជាពាណិជ្ជករវ័យក្មេងក្នុងវិស័យអចលនទ្រព្យ បច្ចុប្បន្នកំពុងកាន់ដំណែងអគ្គនាយករងនៃក្រុមហ៊ុន អ៊ឹង ឃាង គ្រុប ដែលមានឧកញ៉ា អ៊ឹង ឃាង ជាប្រមុខដឹកនាំកាច់ចង្កូត និងមានសេនាធិការជាមនុស្សយុទ្ធសាស្រ្តម្នាក់ទៀត គឺឧកញ៉ា អ៊ុំ ចន្ថា។

ក្រុមហ៊ុន អ៊ឺង ឃាង គ្រុប វិនិយោគលើវិស័យអចលនទ្រព្យ បុរីលំនៅឋាន គ្រឿងសង្ហារឹម និងទេសចរណ៍ បដិសណ្ឋារកិច្ច៕

ឆ្វេង ឧកញ៉ា អ៊ុំ ចន្ថា កណ្តាល ឧកញ៉ា អ៊ឹង ឃាង ស្តាំ ឧកញ៉ា អ៊ុត ឈន