លោក ចូ បៃឌិន ត្រៀមបើកទ្វារសេតវិមាន ទទួលនាយករដ្ឋមន្ត្រីជប៉ុននាសប្ដាហ៍ក្រោយ

អន្តរជាតិ

យោងតាម​ការ​បង្ហើប​ឲ្យដឹង​ពី​សេតវិមាន​កាលពី​ថ្ងៃទី ០៣ មករា​កន្លងទៅ ប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹង​ត្រៀម​ទទួល​នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដើម្បី​បើកកិច្ចប្រជុំ​ពង្រឹងទំនាក់ទំនង​ទ្វេភាគី នាថ្ងៃទី ១៣ មករា​ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ប្រធានាធិបតី បៃឌិន បាន​ត្រៀមខ្លួន​រួចស្រេច ក្នុងការ​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida នៅសេតវិមាន​នាថ្ងៃសុក្រ ទី ១៣ មករា ដើម្បី​​ពង្រឹងទំនាក់ទំនង​រវាង​រដ្ឋាភិបាល សេដ្ឋកិច្ច និង​ប្រជាជន​រវាងប្រទេស​ទាំងសងខាង”។ នេះគឺជា​លិខិត​ចេញ​ដោយ​សេតវិមាន។

នៅក្នុងកិច្ចប្រជុំ​ដែល​នឹង​ធ្វើឡើងនាសប្ដាហ៍​ក្រោយ​នោះ ថ្នាក់ដឹកនាំ​ទាំង ២ ក៏​នឹង​ជជែក​គ្នា​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ បញ្ហា​សុវត្ថិភាព​ជុំវិញ​កូរ៉េខាងជើង ចិន និងការលុកលុយ​របស់​រុស្ស៊ី​ទៅលើ​ប្រទេសអ៊ុយក្រែន។

បន្ថែមពីនោះ មេដឹកនាំលោកខាងលិច ក៏នឹង​បន្ត​ឆន្ទៈ​គាំទ្រ​ការ​ធ្វើជា​ប្រធាន​កិច្ចប្រជុំ G7 របស់​ជប៉ុន ហើយទន្ទឹមនឹងនោះ​អាមេរិក​​ក៏​នៅ​តែប្រកាន់​ខ្ជាប់​ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕