ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅចិនតំបូង ប្រធានាធិបតីហ្វីលីពីនប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី

អន្តរជាតិ

កាលពី​ថ្ងៃទី ០៤ មករា​កន្លងទៅ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាន​ទម្លាយថា លោកសង្ឃឹមថានឹងអាច​ពង្រឹងទំនាក់ទំនង​ទ្វេភាគី ជាមួយរដ្ឋាភិបាល​ចិន អំឡុងពេល​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​លើកតំបូង​ទៅទីនោះ តាំងពីលោក​ឡើងកាន់អំណាច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកថា បច្ចុប្បន្ន​ចិន និង​ហ្វីលីពីន​កំពុង​មាន​ភាព​ចម្រូងចម្រាស​ជុំវិញ​បញ្ហា សមុទ្រចិនខាងត្បូងហើយ​គោលដៅ​នៃ​ដំណើរទស្សនកិច្ច​មួយនេះ គឺ​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ចិន។ នេះ​បើតាម​ការចុះផ្សាយពី​ CNA។

រដ្ឋាភិបាល​ហ្វីលីពីន​ជឿថា កត្តាសំខាន់បំផុតគឺ​ពង្រឹងទំនាក់ទំនងរវាងចិន និងហ្វីលីពីន ខណៈ​លោក​ Marcos ក៏​រំពឹងដែរថា ការ​ជួបសំណេះសំណាល​ជាមួយ​ប្រធានាធិបតី ស៊ី ជិនពីង នឹង​ទទួល​បាន​ផ្លែផ្កា​ល្អ ពោល​ភាពជាដៃគូ​រវាងប្រទេសទាំង ២ នឹង​ពង្រឹង និងស្ដារ​ទំហំសេដ្ឋកិច្ច​ឡើងវិញ។

គួររំលឹកដែរថា រដ្ឋាភិបាល​ក្រុងប៉េកាំង​អះអាងថា សមុទ្រចិនខាងត្បូង​គឺជា​ផ្នែកមួយ​នៃ​ប្រទេស​របស់ខ្លួន ខណៈ​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ក៏​សុទ្ធតែ​បញ្ជាក់ថា វា​ក៏ជា​ផ្នែក​មួយ​នេះ​ប្រទេស​របស់ពួកគេ ហើយ​បញ្ហា​មួយ​នេះ​កំពុង​ចាក់ស្រែះ​ខ្លាំង រកដំណោះស្រាយ​ជាក់លាក់​មិនទាន់​បាន៕