ក្នុងឆ្នាំ ២០២២ កូរ៉េខាងត្បូងទទួលបានកំណើន FDI ខ្ពស់មិនធ្លាប់មាន ដល់ជាង ៣០ ពាន់លានដុល្លារ

អន្តរជាតិ

ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានរាយការណ៍មកថា ទទួលបានការកើនឡើងលើសពី ៣០ ពាន់លានដុល្លារ ជាលើកដំបូងមិនធ្លាប់មាន នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ដោយសារតែទទួលបានការកើនឡើងនៃការវិនិយោគទៅក្នុងវិស័យផលិតបន្ទះឈីប និងគីមីឥន្ធន: ។ នេះបើតាមការចុះផ្សាយពី PulseNews ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង បានបង្ហាញឱ្យដឹងទៀតថា FDI នៅក្នុងប្រទេសរបស់ខ្លួន បានកត់ត្រាទំហំទឹកប្រាក់វិនិយោគសរុបចំនួន ៣០,៤៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ ពោលគឺបានកើនឡើង ៣,២% ធៀបនឹងឆ្នាំ ២០២១ ស្របពេលរដ្ឋាភិបាលបានធ្វើអនុម័តគម្រោងសរុបចំនួន ៣ ៤៦៣ គម្រោង កើនឡើង ១២,១% ។

គួរឱ្យដឹងថា នេះជាលើកដំបូងហើយដែល FDI របស់កូរ៉េខាងត្បូងកើនឡើងដល់ជាង ៣០ ពាន់លានដុល្លារ ខណ:ក្រសួង បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការសម្រួលបទប្បញ្ញត្តិ និងកែលម្អកម្មវិធីគាំទ្រ ដល់ការវិនិយោគពីបរទេស នៅលើមូលដ្ឋានផលិតកម្មរបស់ប្រទេស ។

ជម្រាបជូនផងដែរថា ការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងវិស័យឧស្សាហកម្ម បានកើនឡើងរហូតដល់ ១៤៩,៤% ដើម្បីឈានដល់ទំហំទឹកប្រាក់ ១២,៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន ខណ:ការវិនិយោគនៅក្នុងវិស័យគីមីវិញ បានកើនឡើង ៤៨២,៥% , វិស័យអគ្គិសនី និងគ្រឿងអេឡិចត្រូនិក កើនឡើង ១៣៥,៦% និងអាហារ កើនឡើង ៨២,៤% ៕