វិនិយោគិនបរទេស សម្រុកដកប្រាក់ពីផ្សារហ៊ុនអាស៊ីច្រើនបំផុត តាំងពីផ្ទុះវិបត្តិហិរញ្ញវត្ថុ ២០០៨

អន្តរជាតិ

វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ ២០០៨ បានធ្វើ​ឲ្យ​ពិភពលោក​ជួបបញ្ហា​ធំ​បំផុត​មួយ ពោល​គ្រប់ប្រទេស​ទូទាំងពិភពលោក​ត្រូវចាយពេល​រាប់ឆ្នាំ ដើម្បី​អាចស្ដារ​សេដ្ឋកិច្ច​ក្នុងស្រុក​ឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា យោងតាម​ការ​ចុះផ្សាយពី CNA បាន​ទម្លាយថា វិនិយោគិនបរទេសជាច្រើន​បាន​សម្រុក​ដក​ប្រាក់​ពី​ផ្សារហ៊ុន​អាស៊ី ដែល​កំពុង​បង្ហាញ​ភាព​វិជ្ជមាន​ច្រើនបំផុត តាំងពី​ផ្ទុះ​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ ដោយសារ​អត្រាការប្រាក់​អាមេរិក​ឡើងថ្លៃ។

របាយការណ៍​ពី​ផ្សារហ៊ុន​តៃវ៉ាន់ ឥណ្ឌា ហ្វីលីពីន វៀតណាម ថៃ ឥណ្ឌូណេស៊ី និង​កូរ៉េខាងត្បូង បាន​បង្ហាញថា វិនិយោគិនបរទេស​បាន​លក់​ភាគហ៊ុន​របស់​ពួកគេ សរុបជាទឹកប្រាក់ប្រហែល ៥៧ ពាន់​លាន​ដុល្លារ​នៅក្នុងឆ្នាំទៅ ដែលជាលំហូរសាច់ប្រាក់ធំ​បំផុត​តាំងពីឆ្នាំ ២០០៨។

កាលពីឆ្នាំមុន ភាគហ៊ុនតៃវ៉ាន់បានប្រឈមនឹងលំហូរចេញដែលមានតម្លៃ ៤១,៦ ពាន់លានដុល្លារ នាំមុខការលក់ក្នុងតំបន់ ខណៈពេលដែលប្រទេសឥណ្ឌា និងកូរ៉េខាងត្បូងបានឃើញលំហូរចេញចំនួន ១៥,៤ ពាន់លានដុល្លារ និង ៩,៦ ពាន់លានដុល្លាររៀងគ្នា។

សូមជម្រាបដែរថា​ ដោយសារការធ្លាក់ចុះតម្រូវការបរទេស និងទស្សនវិស័យសេដ្ឋកិច្ចកាន់តែអាក្រក់ សន្ទស្សន៍អាស៊ីប៉ាស៊ីហ្វិករបស់ MSCI បានធ្លាក់ចុះ ១៩,៤ ភាគរយកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីបានធ្លាក់ចុះ ៤៣,៣ ភាគរយក្នុងឆ្នាំ ២០០៨៕