ឥណ្ឌូណេស៊ី ដាក់ទោសអតីតមន្ត្រីជាន់ខ្ពស់ម្នាក់ ដោយសារការនាំចេញប្រេងដូងល្មើសច្បាប់

អន្តរជាតិ

កាលពីថ្ងៃទី ០៤ មករា​កន្លងទៅ តុលាការ​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ដាក់​ទោស​អតីត​រដ្ឋមន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រសួងពាណិជ្ជកម្ម និង​បុគ្គលិកជាន់ខ្ពស់ ៣ រូបផ្សេងទៀត​ពី​ក្រុមហ៊ុន​ប្រេងដូង ឲ្យជាប់ពន្ធនាគារ ដោយសារ​ការអនុញ្ញាត​ឲ្យមាន​ការ​នាំចេញ​ប្រេងដូង​ល្មើសច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយ​ពី CNA បាន​បង្ហើបថា ការស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ​គឺធ្វើឡើង​តាំងពីខែមេសា ទាក់ទងនឹងអំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​ការចេញ​លិខិតអនុញ្ញាត​នាំចេញ​ ចំពេល​វា​ត្រូវបាន​រឹតបន្តឹង​ដោយ​រដ្ឋាភិបាល ​ដើម្បី​គ្រប់គ្រង​តម្លៃ​ប្រេង​ចម្អិន​អាហារ​ដែល​កើនឡើង​។

លោក Indrasari Wisnu Wardhana អតីតប្រធានទូទៅ​ផ្នែកពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម ត្រូវបាន​ជាប់ទោស​ពី​បទ​ប្រើប្រាស់អំណាច​របស់​ខ្លួន បង្កឲ្យខាតបង់​ថវិកា​រដ្ឋ។

យោងតាម​សេចក្ដី​ប្រកាសពី​តុលាការ ព្រះរាជអាជ្ញា​ទាមទារ​ឲ្យមាន​ការ​ដាក់ទោស​ឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំ ប៉ុន្តែ​ដោយ​មាន​ការ​សម្របសម្រួល​ពី​មេធាវី​កូនក្ដី អតីត​មន្ត្រី​ជាន់ខ្ពស់​រូបនេះ ត្រូវបាន​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​ត្រឹម​រយៈពេល ៣ ឆ្នាំ​ប៉ុណ្ណោះ។

ដោយឡែក​ បុគ្គល ៣ រូប​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្ដីក្ដាំ​នេះ អាចនឹង​ត្រូវ​ផ្ដន្ទាទោស​ឲ្យជាប់ពន្ធនាគារ ចន្លោះពី ១ ឆ្នាំ​ដល់ ១ ឆ្នាំ​កន្លះ ប៉ុន្តែការិយាល័យមេធាវី​ទំនង​នឹង​ស្នើសុំ​ឲ្យ​មាន​ការ​កាត់ក្ដី​ម្ដងទៀត ដោយ​ចង់​ឲ្យ​តុលាការ​កំណត់ទោស​ពួកគេ​ឲ្យ​ធ្ងន់ជាង​នេះ​ថែមទៀត៕