ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣នេះថា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា និន្នាការប្រើប្រាស់ឈើនាំចូលមានការកើនការកើនឡើង។
លោក ឌិត ទីណា បានឱ្យដឹងថា នៅកម្ពុជា មានការនាំចូលឈើមកប្រើប្រាស់ក្នុងប្រទេស ពីក្រៅប្រទេសមួយចំនួន ហើយក៏មានការកើនឡើងផងដែរ ចំនុចនេះប្រហែលជាមានការងឿងឆ្ងល់ ថានាំចូលមកធ្វើអ្វីខ្លះ។ ឯកឧត្តមបានបន្តថា យើងមិនអាចបដិសេដ្ឋនៅតម្រូវការប្រើប្រាស់ឈើក្នុងស្រុកនោះទេ ព្រោះប្រជាពលរដ្ឋត្រូវការប្រើប្រាស់ឈើសម្រាប់ធ្វើផ្ទះ ធ្វើជារបង ធ្វើជាអុស ធ្វើជាធ្យូងជាដើម ខណៈចំណុចនេះវាបង្កើតជាសំពាធសម្រាប់ឈើនៅកម្ពុជាដែលកំពុងមានស្រាប់។
លោក បានបញ្ជាក់ដូច្នេះទៀតថា «យើងក៏កត់សម្គាល់ឃើញដែរថា និន្នាការនៃការប្រើប្រាស់ឈើនាំចូល មានការកើនឡើង ខ្ញុំគិតថា មានបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន ប្រាកដជាភ្ញាក់ផ្អើល បើដឹងថា សព្វថ្ងៃនេះ កម្ពុជា មានលទ្ធភាពក្នុងការនាំចូលឈើមកប្រើប្រាស់ផ្ទាល់ ដែលទាំងនោះ មានដូចជា ឈើធ្នុង ឈើប្រណិត ឈើកិន ឈើឧស្សាហកម្មជាដើម»។
គួរបញ្ជាក់ដែរថា ប្រទេសដែលកម្ពុជាទិញឈើនាំចូលមក រួមមាន៖ ប្រទេសអាហ្រ្វិក, ប្រទេសចិន, និងប្រទេសម៉ាឡេស៊ី ជាដើម ដែលជាហេតុតម្រូវក្រសួងកសិកម្មដាក់ចេញនូវទស្សនៈទានថ្មី ដើម្បីពិចារណា ឈានទៅជំរុញវិស័យកសិកម្មថែមទៀត៕ អត្ថបទ៖ ឧកញ៉ា រង្សី