កាលពីថ្ងៃទី ០៥ មករាកន្លងទៅ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសបារាំង Francois Braun បានទម្លាយឲ្យដឹងថា ស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសចិនកំពុងមានការគម្រាមកំហែងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kelo។
ប្រទេសដែលជាសមាជិកនៃសហភាពអឺរ៉ុប បានយល់ព្រមលើការរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ សម្រាប់អ្នកដំណើរដែលអញ្ជើញមកពីប្រទេសចិន ហើយពួកគេថែមទាំងបានស្នើសុំឲ្យភ្ញៀវ ដែលមានជើងហោះហើរពីប្រទេសចិន ធ្វើតេស្តរកកូវីដមុនឡើងយន្តហោះមកកាន់តំបន់អឺរ៉ុប។
សូមជម្រាបដែរថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសចិនកំពុងស្ថិតក្នុងសភាពគួរឲ្យបារម្ភ បន្ទាប់ពីមានការផ្ទុះឡើងវិញទ្រង់ទ្រាយធំ រហូតលឺដំណឹងថាមានមនុស្សស្លាប់រាប់រយនាក់ជារៀងរាល់ថ្ងៃទៀតផង។
យ៉ាងណា រដ្ឋាភិបាលចិនលែងបញ្ចេញទិន្នន័យនៃអត្រាអ្នកស្លាប់ ដោយសារជំងឺមួយនេះទៀតហើយ ប៉ុន្តែសារព័ត៌មានធំៗជាច្រើនសុទ្ធតែអះអាងថា អត្រាអ្នកស្លាប់សរុបនៅចិន អាចមានដល់រាប់សែននាក់ឯណោះ៕