តើប្រធានសាខាពន្ធដារខេត្ត ក្រុង ទទួលបានប្រាក់បំណាច់មុខងារប៉ុន្មានក្នុងមួយខែ?

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានសម្រេចកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល ក្នុងនោះ ប្រធានសាខាពន្ធដាររាជធានី ខេត្ត ប្រធានសាខាគយ និងរដ្ឋាកររាជធានី ខេត្ត ប្រធានរតនាគាររាជធានី ខេត្ត នាយករងរដ្ឋបាលរាជធានី ខេត្ត ប្រធានមន្ទីរជំនាញរាជធានី ខេត្ត ទទួលបាន ៩៥០ ០០០រៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ អភិបាលរាជធានី ខេត្ត ទទួលបានប្រាក់បំណាច់មុខងារ ១ ១៣០ ០០០រៀល អភិបាលរងរាជធានី ខេត្ត ទទួលបាន ១ ០៥០ ០០ោរៀល អភិបាលក្រុង ស្រុក ខណ្ឌ ទទួលបាន ៩៩០ ០០០រៀល និងអភិបាលរងក្រុង ស្រុក ខណ្ឌ ទទួលបាន ៨៣៧ ៥០០រៀល។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

ចំណែកឯ អនុប្រធានសាខាពន្ធដារខេត្ត ក្រុង អនុប្រធានសាខាគយ និងរដ្ឋាការរាជធានី ខេត្ត អនុប្រធានរតនាគាររាជធានី ខេត្ត នាយកទីចាត់ការសាលារាជធានី ខេត្ត ទទួលបានប្រាក់បំណាច់មុខងារ ៧៨៧ ៥០០រៀល។

សូមបញ្ជាក់ថា ប្រាក់បំណាច់មុខងារ គឺជាប្រាក់បន្ថែមទៅលើប្រាក់បៀវត្សមូលដ្ឋានប្រចាំខែ ដែលត្រូវផ្តល់ជូនមន្រ្តីរាជការ នៅក្នុងប្រភេទ ក,ខ និងគ ហើយដែលកំពុងបំពេញមុខងារក្នុងក្រសួង ស្ថាប័ន៕