ឧកញ៉ា ស្រី ចាន់ថន ឧត្ថម្ភអង្ករ​១០​តោន តាមរយៈលោកជំទាវ អ៊ុក ម៉ាលី ដើម្បី​ចូល​រួម..

ជុំវិញ​ឧកញ៉ា

ដើម្បីបន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺ​កូវីឌ១៩នៅ​ថ្ងៃ​ទី០១ ខែ មេសា ឆ្នាំ ២០២០ នេះ លោកឧកញ៉ាចិត្តធម៌ .ស្រី ចាន់ថន បាន​ជួយ​ឧត្ថម្ភ​អង្ករ​ចំនួន​១០តោន តាមរយៈលោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និង​ជាប្រធានទទួលបន្ទុកការងារគណេយ្យនៅកកាបាទក្រហម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជា​មួយ​គ្នា​នោះ លោក​ឧកញ៉ា អំពាវនាវ សូមគោរពជូនពរបងប្អូនទាំងអស់ សូមមេត្តាចូលរួម​ទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 នេះ ដោយរក្សាបាននូវការប្រុងប្រយ័ត្នជានិច្ច និងការអនាម័យ ដោយលាងដៃជាមួយអាល់កុល ឬសាប៊ូ និងហូបទឹកឲ្យបានញឹកញាប់ ជ្រៀសវាងការចាប់ដៃគ្នាផ្ទាល់ និងមិនបានពាក់ម៉ាស់ការពារនៅទីសារធារណៈឬការជួបជុំគ្នាជាក្រុម។ សូមអរគុណច្រើន សម្រាប់ការគាំទ្ររបស់បងប្អូន