ក្រុមហ៊ុន KW Cambodia រៀបចំសិក្ខាសាលាអចលនទ្រព្យប្រចាំឆ្នាំ២០២៣ ជាមួយវាគ្មិនល្បីៗជាច្រើនរូប

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅកម្ពុជា KW Cambodia ​​នឹង​រៀប​ចំ​សិក្ខា​សាលា​​អចលនទ្រព្យ​ប្រចាំឆ្នាំ បើក​ឆាក​ឆ្នាំ​ថ្មី​២០២៣ ​​ជាមួយ​នឹង​វាគ្មិន​​​​​ល្បីៗជាច្រើនរូប រួម​​មាន​ទាំង​ឧកញ៉ាៗផងដែរ ​​នៅ​ដឺ​ព្រេមៀ សេនធ័រ សែនសុខ ​​​នា​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន​ស្ថាបនិក​ក្រុមហ៊ុន KW Cambodia ​​បាន​ឱ្យ​ដឹង​ថា សិក្ខាសាលា​អចលនទ្រព្យ​ប្រចាំឆ្នាំ របស់ KW Cambodia ដែលមានប្រភពមកពីអាមេរិក មានវត្តមាននៅលើ ៥២ប្រទេស និង៥ទ្វីបលើពិភពលោក នឹងធ្វើឡើងនៅថ្ងៃសុក្រ ១៣ មករា ២០២៣ នៅដឹ ព្រេមៀ សេនធ័រ សែនសុខ (អគារ A) ចាប់​ពីម៉ោង ៧:៣០​នាទី​ព្រឹក ដល់​ម៉ោង ០៥:០០​នាទី​ល្ងាច។

សិក្ខា​សាលា​​អចលនទ្រព្យ​ប្រចាំឆ្នាំ​​នេះ​ ​​​​នឹង​មាន​វាគ្មិន​ល្បីៗ​ជា​ច្រើន​ ចូល​រួម​ធ្វើ​បទ​បង្ហាញ​ពី​ប្រធាន​បទ​គោល​ នៃ​ការ​វិវត្តន៍​វិស័យ​អចលនទ្រព្យ​ជាមួយ​នឹង​បច្ចេកវិទ្យា ក្នុង​នោះ​​រួម​មាន​​​​​​​ទាំង​លោក​ឧកញ៉ា សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​អគ្គនាយក KW Sam SN Realty Co.,Ltd ​​​ព្រម​ទាំង​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង អគ្គនាយក​បុរី វិមានសំណាង ​​ក៏​​​នឹង​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​ផង​ដែរ។ ជាមួយ​គ្នា​នោះ លោក​ឧកញ៉ា គីម ហ៊ាង ​​នឹង​ធ្វើ​បទ​បង្ហាញ​​ពី​ប្រធាន​បទ​ស្តីពី “កាតាលីករ​នៃ​ការ​លក់ (Sale Catayst)”។ ​

គួរ​បញ្ជាក់​ថា សិក្ខា​សាលា​ខាង​លើ​នេះ​ សាធារណៈ​ជន​អាច​អញ្ជើញចុះឈ្មោះចូលរួម​ ដោយឥតគិតថ្លៃ តាមរយៈ​តំណរ​ ឬលេខទូរសព្ទ័ដូចខាងក្រោម៖

Link: https://forms.gle/7AwmT6zmgfkVc5rD8
077 581 100​ (Telegram)
087 581 100 ។