ឧកញ៉ាប្តីប្រពន្ធមួយគូ ថៅកែក្រុមហ៊ុន SUN & MOON Group​ ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ជា រតនា និងឧត្តមភរិយា គឺឧកញ៉ា លី លីហៀក ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យ នស/រកត/០១២៣/០០៩ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យផ្តល់គោរមងារអ្នកឧកញ៉ា ជូនដល់ឧកញ៉ា ជា រតនា និងឧកញ៉ា លី លីហៀក សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ឧកញ៉ាបណ្ឌិត ជា រតនា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន SUN & MOON Group​ ជា​អ្នក​ជំនួញ​ដ៏​​ឆ្នើម​មួយ​រូប​នៅ​កម្ពុជា ​​​ហើយ​​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា ​​ជា​ម្ចាស់​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ និងផ្កាយ៥ ​​ដែលមានទីតាំងស្ថិតនៅ​រាជធានីភ្នំពេញ។

គួរ​បញ្ជាក់​ថា ក្រៅ​​​​​ប្រកប​មុខ​ជំនួញ​ធំៗ​លោក​ឧកញ៉ា ជា រតនា និង​ភរិយា ឧកញ៉ា លី ហៀក រតនា តែង​តែ​ចូល​រួម​ជួយ​ការងារ​សង្គម​ជា​ញឹក​ញាប់​ ដូចជា ជួយ​​​បរិច្ចាគ​រថយន្ត​សង្គ្រោះ​បន្ទាន់​រាប់​សិប​គ្រឿង ជាបន្តបន្ទាប់​ទៅ​ដល់​មណ្ឌល​សុខភាព​ដាច់​ស្រយ៉ាល​តាម​ខេត្ត​​នានា និង​ជួយ​កសាង​ព្រះវិហារ​នៅ​តាម​ទី​វត្ត​អារ៉ាម​ជា​ដើម។ បន្ថែមពីនេះ អ្នកឧកញ៉ា​បណ្ឌិត ជា រតនា ក៏​មាន​តួនាទី​មួយទៀត ​​គឺជា​ទីប្រឹក្សាផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​ផង​ដែរ៕