ស្ងាត់ៗ! ឧកញ៉ា សួរ វីរៈ ចូល Prank អតិថិជនអត់ឱ្យដឹងខ្លួន

ជុំវិញ​ឧកញ៉ា

កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ​​បាន​ចុះ​​​ជួប​អតិថិជន​​ម្នាក់​របស់​ខ្លួន នៅ​លើ​កោះស្តេច ខេត្តកោះកុង ​​ហើយ​អ្វី​ដែល​​​​ពិសេស​នោះ​ ​គឺ​លោក​បាន​​​លឺ​សំដី​ពិត​​របស់​អតិថិជន ដែល​បាន​សរសើរ​ពី​សេវាកម្ម​ដ៏​ល្អ​របស់​ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ទាំងដែលអតិថិជនរូបនោះ ពុំដឹងថារូបលោក គឺជាម្ចាស់ក្រុមហ៊ុននោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវីដេអូ​ឃ្លីប​ប្រមាណ​ជាង ៣នាទី លោក​ឧកញ៉ា សួរ វីរៈ ​​បាន​ធ្វើ​ជា​​ទៅ​ទិញ​​​សាច់​ក្រក​ចង្កាក់​​​របស់​ស្ត្រី​​ម្នាក់ ដែល​​អូស​​រទេះ​លក់​នៅ​តាម​ផ្លូវ។ ជាមួយគ្នានោះដែរ ​លោក​ឧកញ៉ា និង​ក្រុមការងារ​ បាន​សាកសួរ​ពី​សេវាកម្ម​របស់​ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ​​ហើយ​​ស្ត្រី​រូប​នោះ​ បាន​សរសើរ​​ពី​ក្រុមហ៊ុន ថា​មាន​សេវាកម្ម​ល្អ និង​តម្លៃ​សមរម្យ ​​ខណៈ​ដែល​​អតិថិជន​រូប​នោះ មិន​ដឹង​​នោះ​ទេ​ថា លោក​ឧកញ៉ា សួរ វីរៈ គឺជា​ម្ចាស់​ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស។

លោកឧកញ៉ា សួរ វីរៈ បាន​​លើក​ឡើង​​យ៉ាង​ដូច្នេះ​ថា៖ “មិនដឹងថាខាត ឬ​ចំណេញទេលើកនេះខ្ញុំ តែវាពិតជា​កម្លាំង​ចិត្ត ពេលបានលឺសំដីពិតរបស់អតិថិជន។ ឃ្លីប​វីដេអូ ដំបូងសំរាប់ខ្ញុំ ដែលបានស្តាប់អារម្មណ៍​ពិតរបស់​អតិថិជន ហើយអ្វីរឹតតែធ្វើឱ្យ​ខ្ញុំសប្បាយចិត្ត គឺបានកាត់បន្ថយការចំណាយរបស់គាត់ ដើម្បជីវភាពប្រចាំថ្ងៃ”។

ចង់​ដឹង​យ៉ាងណានោះ សូម​ទស្សនា​វីដេអូខាងក្រោម៖