កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Jack Ma លែងក្លាយជាអ្នកសម្រេចចិត្តធំបំផុតនៃក្រុមហ៊ុន Ant Group បន្ទាប់ពីក្រុមប្រឹក្សាភិបាលបានបើកកិច្ចប្រជុំ រៀបចំរចនាសម្ព័ន្ធនៃការបោះឆ្នោតសម្រេចក្នុងក្រុមហ៊ុន។
យោងតាមការចុះផ្សាយពី Bloomberg បានបង្ហាញថា ក្រុមហ៊ុន Fintech ធំបំផុតនៅចិនបានរៀបចំរចនាសម្ព័ន្ធនៃសិទ្ធបោះឆ្នោត ហើយវាពាក់ព័ន្ធនឹងបុគ្គល ១០ រូប រាប់បញ្ចូលទាំងស្ថាបនិក បុគ្គលិកផ្នែកគ្រប់គ្រង និងបុគ្គលិកជាន់ខ្ពស់ មានសិទ្ធិបោះឆ្នោតដោយឯករាជ្យ។
បន្ទាប់ពីកែសម្រួលរចនាសម្ព័ន្ធបោះឆ្នោតហើយ លោក Jack Ma ក៏លែងក្លាយជាអ្នកសម្រេចចិត្តចុងក្រោយប្រចាំក្រុមហ៊ុន ហើយបើតាម Reuters បានរាយការណ៍ថា មុនកែប្រែរចនាសម្ព័ន្ធ Jack Ma មានសិទ្ធសម្រេចច្រើនជាង ៥០% នៅ Ant Group ប៉ុន្តែបន្ទាប់ពីកែប្រែរចនាសម្ព័ន្ធ មេធំ Alibaba នៅសល់សិទ្ធសម្រេចត្រឹម ៦,២% វិញប៉ុណ្ណោះ៕