ឧកញ៉ា គីម ហ៊ាង រៀបចំពិធីជប់លៀងឆ្នាំថ្មី មហាគ្រួសារ KH Group ជាង ២០០នាក់

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានរៀបចំពិធីជប់លៀងឆ្នាំថ្មី មហាគ្រួសារ KH Group ដោយមានការចូលរួមពីភ្ញៀវកិត្តិយស ​សរុប​ប្រមាណ​ ២០១នាក់ នៅ​​ការិយាល័យ​កណ្តាល​នៃ​បុរី វិមានសំណាង កាលពី​យប់​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីជប់លៀង​ខាង​លើ​នេះ ​​​​ក៏​បាន​ភ្ជាប់ជាមួយ​នឹង​​ពិធី​ខួប​កំណើត​​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ផង​ដែរ។ បន្ថែម​ពី​នេះ​ ​ក៏​មាន​ពិធី​ពិសារ​អាហារ​ជា​លក្ខណៈ​មហាគ្រួសារ​នៃ​ KH Group.,Ltd, ពិធី​ផ្តល់​លិខិត​សរសើរ​ជូន​ដល់​ភ្នាក់ងារ​លក់​ឆ្នើម​ប្រចាំឆ្នាំ​២០២២, កម្មវិធី​ចាប់​ឆ្នោត​ទទួល​រង្វាន់​ឆ្នាំថ្មី​ពី បុរី វិមានសំណាង, កម្មវិធី​ប្រឡង​ចម្រៀង​ក្នុង​ពាន​រង្វាន់ “The Voice Vimean Samnang” រដូវ​កាល​ទី​១ ឆ្នាំ២០២៣ ​​ព្រម​ទាំង​មាន​ពិធី​រាំលេង​កម្សាន្ត​ទៀត​ផង។

សូម​ជម្រាប​ជូន​ថា គ្រួសារ KH Group មក​ពី​ស្ថាប័ន ឬ​អង្គភាព​ជា​ច្រើន​ដូច​ជា ក្រុមហ៊ុន KW Cambodia, KW Khmer Real Estate, KW Sam SN, KW សៀមរាប, KW បាត់ដំបង, KW កំពង់ចាម, បុរី វិមានសំណាង, បុរី ខេអេស រេស៊ីដេន, Khmer Real Estate, ក្រុមបាល់ទាត់ Khmer United, មិត្តវិទ្យាល័យ​របស់​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ព្រម​ទាំង​សមាជិក​គ្រួសារ​សាច់ញាតិ​របស់​លោក​ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ផង​ដែរ៕