លោកឧក​ញ៉ា​ គីម ​ហ៊ាង​ ចែក​អង្ករ​ចំនួន២០០បាវ ជូន​អ្នកមាន​ជីវ​ភាព​ក្រី​ក្រនៅព្រឹកនេះ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា គីម ហ៊ាង គឺជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ី ស្ទេត (KW Khmer Real Estate) បានធ្វើការចែកអង្ករ ដល់បងប្អូន ដែលមានជីវភាពខ្វះខាត នៅអំឡុង​ពេលដែលកំពុងរាតត្បាតដោយជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការដូច្នេះថា« ថ្ងៃនេះ ថ្ងៃសុក្រ ០៣ មេសា ២០២០ នៅពីមុខការិយាល័យក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (KW Khmer Real Estate) អគារលេខ ២៨០ ផ្លូវលេខ ១៨២ (ផ្លូវឧកញ៉ា ទេព ផន) សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ យើងបានចែកអង្ករចំនួន ២០០ប៉ាវ ដោយក្នុង១ប៉ាវ ទំងន់១០គក ទៅដល់បងប្អូន ពូ និងតាៗ ជាអ្នករត់សុីក្លូ រត់ម៉ូតូឌុប កង់បី PassApp កម្មករ និងអ្នកខ្វះខាតពិត»។

ជាមួយគ្នានេះ លោកឧកញ៉ា គីម ហ៊ាង បានឲ្យដឹងទៀតថា «នៅថ្ងៃសុក្រ ១០ មេសា ២០២០ ខាងមុខនេះ យើងនឹងយកអង្ករ ២តោន ដើម្បីចែកអោយប្រជាជនខ្វះខាតពិត នៅវត្តដូនសរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់»៕