គ្រាន់តែដោះរន្ទារចេញ វីឡា Prince បុរី វិមានសំណាង ជះរាងប្រណីតលំដាប់អភិជនគួរឱ្យចង់រស់នៅ

ជុំវិញ​ឧកញ៉ា

នៅដើមសប្តាហ៍ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បុរី វិមានសំណាង ​​​​របស់​លោក​ឧកញ៉ា គីម ហ៊ាង ​​​​បាន​ដក​ចេញ​​នូវ​រន្ទារ​សាង​សង់​​ហើយ ​​ដែល​ធ្វើ​ឱ្យ​សម្រស់​ វីឡា​ព្រីន (Prince Villa) ​​​បាន​​លេច​ចេញ​ជា​រូបរាង​ឡើង​ពេញ​លេញ ​​ជះ​រាង​យ៉ាង​ប្រណីត ស័ក្តិសម​​​ជា​វីឡា​លំដាប់​អភិជន​ គួរ​ឱ្យ​ចង់​រស់​នៅ​ខ្លាំង​មែនទែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី វិមានសំណាង ​​របស់​​លោកឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង និង​លោកជំទាវឧកញ៉ា គង់ សំណាង ជា​បុរី​លំដាប់​អភិជន ដែល​មាន​ម៉ូដផ្ទះវីឡា ៣ប្រភេទ គឺ​វីឡាឃីង វីឡាឃ្វីន និងវីឡា​ព្រីន។ ប្រិយមិត្ត​ អាច​​អញ្ជើញ​ទៅ​កាន់​​​ការិយាល័យ​របស់​គម្រោង បុរី វិមានសំណាង ​ផ្ទាល់ ដែល​មានទីតាំងស្ថិតលើ មហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្រាប់​ព័ត៌មាន​លម្អិត សូមទំនាក់ទំនង តាម​រយៈ​លេខ​ទូរស័ព្ទ៖ 095 96 2000 | 070 96 2000 | 078 96 2000 | 061 96 2000 | 086 96 2000 ឬ​​តាម Google Map ៖ https://bit.ly/3rBzGAQ

គួរ​បញ្ជាក់​ថា​ បុរី វិមានសំណាង ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន​បែប​ក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង​សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕