បុរី ឡាក់ឃី វ័ន គម្រោង 217 ផ្តល់ជូននូវការរស់នៅមានលាភសំណាង

អាជីវកម្ម

ថ្មីៗនេះ បុរី ឡាក់ឃី វ័ន គម្រោង217 បានប្តូររូបសញ្ញាឡូហ្គោរបស់ខ្លួនជាមួយនឹងរូបរាងថ្មីទាំងស្រុង។ ចំណែកពាក្យស្លោកក៏បានប្តូរទៅជា “ការរស់នៅមានលាភសំណាង” ដែលមានន័យថា ជាការបន្ថែមនូវលាភសំណាងជូនអតិថិជន លើសពីការរស់នៅធម្មតា។ ការរស់នៅដែលមានភាពសុខដុមរមនានៃក្រុមគ្រួសារ គឺនៅក្នុងផ្ទះមួយដែលមានការរចនាយ៉ាងល្អប្រកបដោយប្រណិតភាពដ៏អស្ចារ្យបំផុតសម្រាប់ការរស់នៅ និងមានលាភសំណាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្លាស់ប្តូររូបរាងថ្មីនៃរូបសញ្ញាឡូហ្គោនេះ គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនជាច្រើន ហើយស្របពេលគ្នានេះដែរ បុរី ឡាក់ឃី វ័ន គម្រោង217 នឹងបើកសម្ពោធផ្ទះគំរូពិត នៅក្នុង “កម្មវិធីទិញផ្ទះបានមាស 10 តម្លឹង” ដែលផ្តល់ជូនលាភសំណាងជាច្រើនសន្ធឹកសន្ធាប់តាមរយៈប្រូម៉ូសិនដ៏អស្ចារ្យដូចជា៖
-មាស 10 តម្លឹង
-អាំងប៉ាវ $5,000
-បង្វិលកងយករង្វាន់មានតម្លៃជាច្រើន
-រំលស់ឥតការប្រាក់($399 /ខែ)
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ហេតុអ្វីនេះគឺជាប្រូម៉ូសិនដ៏អស្ចារ្យ? ហេតុផលនោះគឺ៖
ផ្ទះអាជីវកម្មតម្លៃត្រឹម $128,000។ បន្ទាប់ពីប្រូម៉ូសិនអស្ចារ្យ ទោះជ្រើសរើសគោលការណ៍ណាមួយក៏ដោយ ក៏នៅតែចំណេញលើសលប់៖

១) គោលការណ៍បង់ផ្តាច់ ថ្លៃផ្ទះនៅសល់ $108,000 និងឱកាសបង្វិលកងរង្វាន់ទឹកប្រាក់រហូតដល់ជាង $1,000

២) គោលការណ៍បង់ $399/ខែ ថ្លៃផ្ទះនៅសល់ $123,000 បង់ប្រចាំខែត្រឹម $399/ខែ និងឱកាសបង្វិលកងរង្វាន់ទឹកប្រាក់រហូតដល់ជាង $1,000

បន្ទាប់ពីកម្មវិធីសម្ពោធ ថ្លៃផ្ទះអាជីវកម្មនេះនឹងកើនឡើងដល់ $133,000 (កើនថ្លៃ $5,000)

កម្មវិធីដ៏ពិសេសនេះ នឹងប្រព្រឹតទៅនៅថ្ងៃសៅរ៍ – អាទិត្យ ទី14 -15 ខែមករា ឆ្នាំ2023 ចាប់ពីម៉ោង 7:30 ព្រឹក រហូតដល់ ម៉ោង 5:00 ល្ងាច ហើយសាធារណៈជនអាចអញ្ជើញចូលរួមដោយសេរី។

អគ្គនាយករបស់ បុរី ឡាក់ឃី វ័ន បានមានប្រសាសន៍ថា៖ “នេះគឺជាពេលវេលាដ៏គួរឱ្យរំភើបមួយសម្រាប់ពួកយើង ដោយសារយើងសង្កេតឃើញការផ្លាស់ប្តូររូបសញ្ញាឡូហ្គោ និងរចនាបទបន្ថែមនេះ បានផ្តល់ជូននៅលាភសំណាង និងភាពសុខដុមរមនាក្នុងជីវិតក្រុមគ្រួសារ ជាមួយនឹងផ្ទះដែលរចនាម៉ូតយ៉ាងល្អ និងមានគុណភាពខ្ពស់ ប៉ុន្តែមានតម្លៃនៅតែសមរម្យដដែល”។

តម្លៃសមរម្យ ជាមួយការរចនាល្អបំផុត នៃផ្ទះអាជីវកម្ម មានតម្លៃចាប់ពី $128,000។ ការផ្តល់ជូនសម្រាប់ក្រុមគ្រួសារវ័យក្មេងដើម្បីភាពរីកចម្រើន និងអ្នកចាប់ផ្តើមអាជីវកម្មខ្នាតតូច និងធំទាំងអស់នៅក្នុងសហគមន៍ប្រកបដោយការរស់នៅមានលាភសំណាង។ ផ្ទះនីមួយៗត្រូវបានសាងសង់ឡើងដោយប្រើតែសម្ភារៈដែលមានគុណភាពល្អបំផុតក្នុងគោលដៅមួយគឺ ចង់បានអោយឱ្យមានការប្រើប្រាស់បានយូរអង្វែង និងតកូនតចៅ។

ទីតាំងបុរីស្ថិតនៅក្នុងតំបន់ទីប្រជុំជន៖ ស្ថិតនៅលើផ្លូវធំ 217 ក្បែរផ្សារព្រែកជ្រៃ តែ៧នាទីប៉ុណ្ណោះ ពីផ្សារទំនើបអុីអន៣។ ក្លាយជាម្ចាស់ផ្ទះដំបូងគេឥឡូវនេះ ៖ 098 225 323 / 089 323 523 ។