ខេត្តមួយនៃប្រទេសចិន មានអត្រាឆ្លងជំងឺកូវីដ ១៩ រហូតដល់ ៩០%

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាល​ចិន​បាន​ប្រកាសថា នឹងបើកច្រកព្រំដែន​ឡើងវិញ ដើម្បី​ត្រៀមទទួល​ភ្ញៀវទេសចរណ៍​អន្តរជាតិ ក៏ដូចជា​ស្ដារសេដ្ឋកិច្ច​ក្នុង​ស្រុក​ឡើងវិញ​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជា​រដ្ឋាភិបាល​ប្រកាស​បើក​ច្រកព្រំដែន​ក្ដី ប៉ុន្តែ​ស្ថានការណ៍​កូវីដ​នៅ​ទីនោះ​ហាក់មិនទាន់​ធូរស្បើយនៅឡើយ ពោល​ប្រធានគណៈកម្មការសុខាភិបាលខេត្ត Henan លោក Kan Quancheng បាន​ទម្លាយឲ្យដឹងថា គិតត្រឹមថ្ងៃទី ០៦ មករា ២០២៣ អត្រាឆ្លងកូវីដ ១៩ ប្រចាំខេត្ត​មាន ៨៩%។

ដូច្នេះគឺមានន័យថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ៩៩,៤ លាន​នាក់ មានប្រហែល ៨៨,៥ លាននាក់ គឺ​កំពុង​មានផ្ទុក​ជំងឺកូវីដ ១៩។ នេះ​បើតាម​ការ​ចុះផ្សាយពី CNA។

សូមជម្រាបដែរថា ខេត្ត Henan គឺជាខេត្តដែលមាន​ប្រជាជន​រស់នៅច្រើនបំផុតទី ៣ ប្រចាំប្រទេសចិន បន្ទាប់ពី​ខេត្ត Shangdong និង Guangdong៕