មហាសេដ្ឋីមានបំផុតលើលោក ប្រគល់តំណែងប្រធានក្រុមហ៊ុន Dior ឲ្យកូនស្រីគ្រប់គ្រង

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មហាសេដ្ឋីមានបំផុតលើលោក Bernard Arnault បាន​ប្រកាស​តំឡើងតំណែង​កូនស្រី Delphine Arnault ឲ្យក្លាយជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Dior ដែលជាបុត្រសម្ព័ន្ធ​ក្រុមហ៊ុនមេ LVMH។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី Timesnownews បាន​បង្ហើបថា ការផ្លាស់ប្ដូរតំណែងពី​នាយកជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Louis Vuitton ទៅជាប្រធាន​ក្រុមហ៊ុន Dior របស់​កូនស្រី Delphine ធ្វើឡើង ​ក្រោយ​ទ្រព្យសម្បត្តិ​របស់​ Bernard Arnault កើនឡើង​ច្រើនលើសលុប។

“​ក្រោម​ការគ្រប់គ្រង​របស់ Delphine ​ក្រុមហ៊ុន Louis Vuitton បាន​បង្កើត​កំណត់ត្រា​លក់​ជាច្រើន ហើយ​ផ្អែកតាម​បទពិសោធន៍ និងចក្ខុវិស័យ​របស់នាង Dior ក៏​នឹង​ច្បាស់ជា​ជោគជ័យ​ថែមមួយកម្រិត​ទៀតជាមិនខាន”។ នេះបើតាម​សម្ដី​របស់​លោក Arnault បាន​និយាយ។

សូមជម្រាបដែរថា LVMH គឺជា​អាជីវកម្ម​បែបគ្រួសារ ដោយ​ត្រកូល​ Arnault គ្រប់គ្រង​ក្រុមហ៊ុន​ទាំងមូល​តែម្ដង ពោល​ឪពុក និងកូន ៥ នាក់ សុទ្ធតែ​កាន់តួនាទី​ធំៗ​កប់ក្ដោង​នៅ​ក្រុមហ៊ុន​លំដាប់ពិភពលោក​មួយ​នេះ៕