ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ជាង៤៥លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន២ ធ្វើការវិនិយោគក្នុងទំហំសាច់ប្រាក់ប្រមាណ ៤៥,៤ លានដុល្លារអាមេរិក។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងចំនួន ២ របស់ត្រូវបានរដ្ឋអនុម័តនោះរួមមាន៖១/ ក្រុមហ៊ុន “AROMA SUCCESS GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ ក្នុងទុនវិនិយោគប្រមាណ ៣៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,១៥៨កន្លែង មានទីតាំងវិនិយោគ ស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ២/ ក្រុមហ៊ុន “QI HENG XIN FACTORY CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូប ក្នុងទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៩៣០កន្លែង មានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ២១ ដីឡូតិ៍លេខ២៧៨៧ តំបន់ A ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមបញ្ជាក់ថា គម្រោងធំៗទាំងពីរខាងក្រោម អាចបង្កើតលទ្ធភាពការងារជូនពលករ កម្មករខ្មែរ បានប្រមាណ ៦០៨៨កន្លែង ដែលអាចការជួយសម្រួលដល់ជីវភាពប្រជាជន ឱ្យប្រសើរផងដែរ៕