សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស កាត់បន្ថយការធ្វើដំណើរទៅលេងស្រុកកំណើត និងទៅកាន់កន្លែងកម្សាន្តនានា ដើម្បីចៀសវាងការនាំយកមេរោគកូវីដ១៩ ពីកន្លែងមួយទៅកន្លែងមួយទៀត។ សម្តេចសំណូមពរបែបនេះ នៅក្នុងពិធីសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារកន្លងទៅ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ជាមួយគ្នានេះ សម្តេចជោ ហ៊ុន សែន ក៏បានអំពាវនាវដល់មន្រ្តីរាជការ កម្មករ កម្មាការិនី បន្តធ្វើការនៅថ្ងៃចូលឆ្នាំជាធម្មតា ដោយសម្តេចបញ្ជាក់ថា រដ្ឋនឹងសងថ្ងៃឈប់សម្រាកវិញនៅពេលសមស្របណាមួយ។
សម្តេចបញ្ជាក់ថា ការអំពាវនាវនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា៕