បុគ្គល​ល្បី ​៣រូប សាងផ្នួស​​​​នៅ វត្ត​​គល់​ទទឹង ជា​មួយ​ព្រះអង្គ​ គូ សុភាព

កម្សាន្ត ជុំវិញ​ឧកញ៉ា

វត្ត​គល់​ទទឹង ស្ថិត​នៅ សង្កាត់ កោះក្របី ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ថ្នាល​បណ្ដុះ​បណ្ដាល​ផ្នែក​ព្រះ​ពុទ្ធសាសនា យ៉ាង​ល្បី​ល្បាញ​បំផុត ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​​រៀង​រាល់​ឆ្នាំ​មាន​កុលបុត្រ កុលធីតា​ជា​ច្រើន​​​បាន​​សម្រេច​ចិត្ត​​ទៅ​សាងផ្នួស​នៅ​ទី​នោះ ដើម្បី​ស្វែង​យល់។

ជា​​មួយ​គ្នា​នោះ​ដែរ គេ​ឃើញ​មាន​បុគ្គល​ល្បី​ៗ​ជា​ច្រើន ក៏​បាន​សម្រេច​ចិត្ត​ទៅ សាងផ្នួស​រយៈ​ពេល​ខ្លី​ជា​បន្ត​បន្ទាប់​ផង​ដែរ។រយៈ​ពេល​ចុង​​ក្រោយ​នេះ​គេ​មាន មាន​ដូច​ជា តារា ចម្រៀង ណូយ វណ្ណណេត តារា​​សម្ដែង សាវីន ហ្វីលីព និង ថ្មីៗ​នេះ គឺ​លោក ឧកញ៉ា ហ៊ួត ជា អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​លើ វិស័យ​គ្រឿង​សំណង់ ក៏​បាន​សម្រេច​ចិត្ត​យ​ទី​អារាម​ល្បី​ឈ្មោះ​ខាង​លើ ដើម្បី​ស្វែង​យល់ ផ្នែក​ព្រះពុទ្ធសាសនា​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​​សាង​ផ្នួស​របស់​អ្នក​ទាំង​៣ ជ្រើស​រើស​យក​វត្ត​គល់​ទទឹង​​​ដែល​ជា​ទីអារាម​ព្រះសង្ឃ​ គូ សុភាព​នៅ ពួក​គាត់​យល់​ឃើញ​ថា ទី​នោះ​ភាព​ស្ងប់ស្ងាត់​ល្អ ជា​វត្ត​ដែល​​មាន​ព្រះ​វិន័យ​ម៉ត់ចត់​ចំពោះ​ព្រះសង្ឃ ហើយ​ម្យ៉ាង ​ទីតាំង​ជិត​រាជធានី​ភ្នំពេញ ពិត​ជា​ងាយស្រួល​សម្រាប់​អ្នក​ចូល​ចិត្ត​​សាងផ្នួស​រយៈ​ពេល​ខ្លី​។




១/ តារា ចម្រៀង ណូយ វណ្ណណេត







២/ តារា​​សម្ដែង សាវីន ហ្វីលីព











៣/ ឧកញ៉ា ហ៊ួត ជា អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​លើ វិស័យ​គ្រឿង​សំណង់