រាជរដ្ឋាភិបាលបោះផ្សាយលក់មូលបត្ររដ្ឋលើកទី២ ទំហំ២០០លានដុល្លារអាមេរិកក្នុងឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទំហំទឹកប្រាក់៨១៣ ប៊ីលានរៀលស្មើប្រមាណ២០០ លានដុល្លារអាមេរិក ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ ២០២៣ តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដោយអនុលោម និងក្របខណ្ឌគោលនយោបាយបឋម ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋរបស់រាជរដ្ឋាភិបាល ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំ ៨១៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ២០០លានដុល្លាអាមេរិក។

ពាក់ព័ន្ធការបោះផ្សាយលក់មូលបត្រ បានកំណត់ដូចជា៖ តម្លៃចារឹកក្នុងមួយប័ណ្ណ ១ លានរៀល, ប្រភេទមូលបត្រ ឬឥណប្រតិទានមានរយៈពេល ១ឆ្នាំ នឹងបោះផ្សាយចំនួន ៣ដង មានទំហំគ្រោងបោះផ្សាយចំនួន ២០០ ប៊ីលានរៀល, ២ឆ្នាំ មានចំនួន ២ដង ក្នុងទំហំ ១២០ ប៊ីលានរៀល, ៣ឆ្នាំ ចំនួន ៣ដង មានចំនួន ២០០ ប៊ីលានរៀល, ៥ឆ្នាំ សម្រាប់ឯកជន មានចំនួន ២១៣ ប៊ីលានរៀល, ១០ឆ្នាំ ចំនួន ២ដង ចំនួន ៤០ប៊ីលានរៀល  និង ១៥ឆ្នាំ មានចំនួន ២ដង ក្នុងទំហំទឹកប្រាក់ ៤០ប៊ីលានរៀល។

 នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរ ចំនួន ២០០ ដុល្លារអាមេរិក សម្រាប់សងប្រាក់ដើម នៃការបោះផ្សាយមូលប័ត្រឆ្នាំ ២០២២ ចំនួន ២០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ៤៩ លានដុល្លារអាមេរិក និងការគ្រោងថវិកាចំនួន ៦១៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ១៥១ លានដុល្លារអាម៉េរិកទៀត សម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្ដល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចិរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ៕ អត្ថបទ៖ ឧកញ៉ា សារេត