កង​ទ័ព​ជើងគោក​កម្ពុជា-ហ្វីលី​ពីន ចុះហត្ថលេខារួមគ្នា​លើឯកសារ​​​លក្ខ​ខណ្ឌ​ស្តី​​ពី​​កិច្ចស​ហ​ប្រតិ​ប​ត្តិកា​រសំ​​ដៅ​ពង្រឹង​​​ចំ​ណង​​​មិត្តភាព

សង្គម​ និង​សេដ្ឋកិច្ច

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន បានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ “លក្ខ​ខណ្ឌស្តីពីកិច្ចសហ​ប្រ​​តិ​​​​​​​បត្តិ​ការ រវាងកងទ័ពជើងគោកទាំងពីរប្រទេស កាលពីថ្ងៃម្សិលមិញ។ គោលបំណងនៃការ​ចុះ​​ហត្ថ​លេ​ខារួមគ្នានេះ គឺ​ដើម្បី​ពង្រឹង​និងពង្រីកចំណងមិត្តភាព​​ឱ្យកាន់​តែជិតស្និទ្ធ យូរអង្វែង និ​ងប្រ​កប​ដោ​យទំ​​នុក​ចិត្ត។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះហត្ថលេខារួមគ្នាលើឯកសារ “លក្ខ​ខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន បាន​ធ្វើ​ឡើង​​តាមប្រព័ន្ធ VTC កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយមានលោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​​បញ្ជា​ការ​រង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង​លោកឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការ​កងទ័ពជើងគោកនៃ​សាធា​រ​ណ​រដ្ឋហ្វីលីពីន ។

ឯកសារដែលមេបញ្ជាការកងទ័ពជើងគោកទាំងពីរបានចុះហត្ថលេខា គឺមានគោលបំណង ដើម្បីពង្រឹង និងពង្រីកចំណង​មិត្តភាព​ឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និង​ប្រកប​​ដោយទំនុកចិត្ត។ ភាគីទាំងពីរ​​បាន​ចាត់ទុកវឌ្ឍនភាពនេះគឺជាការបើកទំព័រ​ប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ដោយឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ​នេះ នឹងក្លាយជាមូលដ្ឋាន​​មួយដ៏សំខាន់​ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ច​សហ​ប្រតិ​បត្តិ​កា​រជាក់​ស្តែង​នានា​តទៅអនាគត។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក៏បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនគួរឱ្យកត់ សម្គាល់នៃទំនាក់ ទំនង​កិច្ចស​ហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរក្នុ​​ងប៉ុ​ន្មាន​ឆ្នាំចុងក្រោយនេះដោយសម្រេចបាននូវ​​សមិទ្ធផលផ្លែផ្កាជាច្រើនលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការភ្ជាប់​​ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ជាដើម។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ភ្ជាប់​​​ចំណងការទូតជាផ្លូវការ​នៅ​ក្នុង​ឆ្នាំ១៩៥៧ ។ កិច្ចសហ​ប្រតិ​បត្តិការ និងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ បានជំរុញ​​កិច្ចសហ​ប្រតិបត្តិ​ការទ្វេភាគី​ឲ្យមានភាពរីកចម្រើន​​លើ​គ្រប់​វិស័យ ក្នុងនោះ​​ក៏មានវិស័យការពារជាតិ ផងដែរ ដូចដែលស្តែ​ងឡើងតាមរ​យៈការចុះអនុស្សារណៈ​នៃ​ការយោគយល់​រវាង​ក្រសួង​ការពារជាតិនៃ​ប្រទេសទាំងពីរក្នុងឆ្នាំ២០១៧៕ អត្ថបទ៖ ពុធិកា