អភិជនរត់រកគ្នា! កូនប្រុសពៅស្ដេចត្រាញ់ Mukesh Ambani ភ្ជាប់ពាក្យជាមួយកូនមហាសេដ្ឋីម្នាក់

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ​គ្រួសារ​មហាសេដ្ឋីមានបំផុត​ទី ២ នៅ​ឥណ្ឌា​គឺ​ត្រកូល Ambani បាន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ដ៏​ឱឡារិក​មួយ នៅគេហដ្ឋាន​ខាងកូនកម្លោះ​ផ្ទាល់ ដែលជាភូមិគ្រឹះ​មាន​តម្លៃ​ថ្លៃ​បំផុត​មួយ​នៅ​ទីក្រុង Mumbai។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ផ្សំផ្គុំ​រវាង​កូនប្រុសពៅ Anant Ambani និង​កូនស្រី​មហាសេដ្ឋី​ឥណ្ឌា Viren Merchant គឺ​កញ្ញា Radhika ធ្វើឡើង​តាមបែបប្រពៃណី​ដែលមានឈ្មោះ​ថា Gujarati ហើយពិធី​នេះ​ទៀតសោត​គឺ ប្រៀបដូចជា​ការ​ថត Pre-Wedding អញ្ចឹង។

មិនសូវខុសគ្នា​ពី​ប្រពៃណី​នៅ​តំបន់អាស៊ី​ប៉ុន្មាន ដោយគ្រួសារ​កូនកម្លោះ និង​កូនក្រមុំ​បាន​ដោះដូរ​កាដូ​រវាងគ្នា និងគ្នា ហើយ​បន្ទាប់​ពី​ធ្វើ​ការ​បំពាក់ជញ្ជៀន​ទៅវិញទៅមក អនាគត​គូស្វាមី​ភរិយា​ថ្មី ក៏​ទទួល​បាន​ការ​ជូនពរ​ពី​ចាស់ទុំ​ទាំងសងខាង​ផងដែរ។

មិនមានព័ត៌មានលំអិត​ណា​ទាក់ទង​នឹង​ទំហំ​ចំណាយ និង​ថ្លៃបណ្ដាការ​ឡើយ ប៉ុន្តែ​បើមើលតាម​សមត្ថភាព​គ្រួសារ​ទាំង ២ ដែល​សុទ្ធតែជា​លំដាប់​មហាសេដ្ឋី ការរៀបចំ​ពិធី​ភ្ជាប់ពាក្យ​មួយ​នេះ​ក៏​ចំណាយ​អស់​មិន​តិច​នោះ​ដែរ៕