ក្រុមហ៊ុនមេ Google បញ្ឈប់បុគ្គលិក ១២ ០០០ នាក់

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនមេ Google គឺ Alphabet Inc បាន​ប្រកាស​ថា នឹងបញ្ឈប់បុគ្គលិក​ប្រមាណ ១២ ០០០ នាក់។ នេះ​បើតាម​សេចក្ដី​ថ្លែងការណ៍​ចេញ​ដោយ​នាយកប្រតិបត្តិ​ជាន់ខ្ពស់ម្នាក់ បាន​បង្ហាញ Reuters។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការកាត់បន្ថយ​បុគ្គលិក​របស់ Alphabet ធ្វើឡើង​បន្ទាប់​ពី ក្រុមហ៊ុនគូប្រជែង Microsoft Corp ប្រកាស​បញ្ឈប់​បុគ្គលិក ១០ ០០០ នាក់​ថ្មីថ្មោង ហើយ​ក្រុមហ៊ុនមេ Google ក្លាយជា​ក្រុមហ៊ុន​ចុងក្រោយបំផុត ដែល​បញ្ឈប់​បុគ្គលិក​ច្រើន​បំផុត​លើ​វិស័យ​បច្ចេកវិទ្យា។

ការ​កាត់បន្ថយ​បុគ្គលិក​ដ៏​សំបើម​នេះ គឺប៉ះពាល់​ដល់​ក្រុមហ៊ុន​ទាំងមូល​រួមមាន ការ​ផ្អាក​រើស​បុគ្គលិក​ថ្មី ការ​កកស្ទះ​លើ​បញ្ហា​មួយ​ចំនួន ក៏ដូចជា​ប៉ះពាល់​ដល់​ផ្នែក​វិស្វកម្ម និង​ការ​ផលិត​ផងដែរ។

បន្ថែមពីនោះ Google ក៏​បាន​អះអាង​បន្ថែម​ថា ការកាត់បន្ថយ​បុគ្គលិក​ច្រើនជាង ១០ ០០០ នាក់​នោះ នឹង​បង្ក​ផលប៉ះពាល់​មួយរំពេច​ទៅលើ​ក្រុម​បុគ្គលិក​នៅ​សហរដ្ឋអាមេរិក និង​ទូទាំងសកលលោក៕