នៅទីបំផុតគម្រោងវិនិយោគជាប់គំាង នៅខេត្តព្រះសីហនុ ដែលចំនួនជាង១ពាន់អគារ ត្រូវបាន ក្រុមមន្ត្រីជំនាញមកអន្តរក្រសួងចាប់ផ្តើមកិច្ចប្រជុំជាលើកដំបូង កាលពីថ្ងៃទី១៩ខែមករាឆ្នំា២០២៣នេះ។
ពាក់ព័ន្ធនិងកិច្ចប្រជុំលើកដំបូងនេះ យោងតាម លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា«ក្រុមការងារបើកិច្ចប្រជុំនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីប្រមូលធាតុចូល មិនទាន់ចេញជាវិធានការអ្វីនៅឡើយ និងមានបើកកិច្ចនៅសប្តាហ៍ក្រោយមួយទៀត ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកដឹកនាំកិច្ចប្រជុំ»។
យោងតាមលិខិតអញ្ចើញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពី ថ្ងៃទី៦ខែមករាកន្លងមកបង្ហាញថាក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដែលត្រូវចូលរួមកិច្ចប្រជុំមានដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់,ក្រសួងទេសចរណ៍, ក្រសួងយុត្តិធម៌,អគ្គនាយកដ្ឋានពន្ធដារ,នាយកគម្រោងអង្គភាពគ្រប់គ្រងគម្រោងរៀបចំផែនការមេដើម្បីអភិវឌ្ឍនិងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូបហុបំណងនិងអគ្គនាយរងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាក្រសួងយុត្តិធម៌ជាដើម។
ទាក់ទងនិងគម្រោងវិនិយោគជាប់គំាំងក្នុងខេត្តព្រះសីហនុនេះបើយោងតាមលោកឡុងឌីម៉ង់អភិបាលរងខេត្តព្រះសីហនុធ្លាប់ប្រាប់ឱ្យដឹងថាគម្រោងវិនិយោគដែលបានជាប់គាំងនៅក្នុងខេត្តព្រះសីហនុលោកមិនទាន់អាចជឿថា១០០ភាគរយវានឹងអាចដោះស្រាយទំាងអស់នៅក្នុងពេលនេះបានទេ។ពីព្រោះបញ្ហាកន្លងមកវានៅមានបញ្ហាស្មុគស្មាញច្រើន។
លោកបន្តថា នៅមានកិច្ចការច្រើនណាស់ដែលត្រូវដោះស្រាយទាមទារឱ្យមានគោលនយោបាយលើកទឹកចិត្តជាកញ្ចប់មួយដូចដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេសគណកម្មការចំម្រុះសម្រាប់ដោះស្រាយបញ្ហាគម្រោងវិនិយោគជាប់គំាងនៅក្នុងខេត្តព្រះសីហនុនេះមកធ្វើការរួមគ្នា ពិភាក្សារួមគ្នារកគោលការណ៍ ហើយកិច្ចប្រជុំនេះគ្រោងធ្វើឡើងនៅថ្ងៃទី១៩ខែមករាខាងមុខនេះហើយ។
លោកឡុងឌីម៉ង់ មានប្រសាសន៍ថា«ខ្ញុំនៅតែជឿជាក់ថាគោលនយោបាយដែលកើតចេញពីការកំណត់របស់គណកម្មការដោះស្រាយការវិនិយោគជាប់គំាងនៅខេត្តព្រះសីហនុនេះហើយ វាអាចចូលរួមចំណែកជួយបញ្ហាអគារជាប់គំាងនេះ »៕