ឧកញ៉ា លឹម ហេង៖ រៀប​ចំ​ឱ្យមាន​ក្រមសីល​ធម៌ សម្រាប់​ឧកញ៉ា​ប្រតិបត្តិ ល្អ​ជាង​មាន​ច្បាប់គ្រប់​គ្រងឧ​កញ៉ា

ជុំវិញ​ឧកញ៉ា

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹមហេង ទទួលបានគោរមងារជាឧកញ៉ាតំាងពីឆ្នំា២០០៨ ដែល​បច្ចុប្បន្ន​មាន​ការពេញនិយមពីអ្នកសារព័ត៌មានក្នុង​ស្រុកតែងតែសុំ​ធ្វើកិច្ចសំ​ភាសន៍​ទំាងផ្ទាល់និងប្រយោល​អំពីទស្សនៈ​សេដ្ឋ​កិច្ច-​សង្គម​និងការធ្វើពាណិជ្ជកម្ម លោកឧកញ៉ាចង់ឃើញត្រឹមតែការរៀបចំជាបទបញ្ជាផ្ទៃក្នុង​ឬជាក្រមសីលធម៌សម្រាប់​ឧកញ៉ា​ប្រតិបត្តិ​បានហើយពុំចំាបាច់រៀបចំឱ្យមានច្បាប់គ្រប់គ្រងឧកញ៉ានោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោរមងារឧកញ៉ាមិនមែនសំដៅទៅលើ​អ្នក​មាន​ធន​ធាន​ទេ វាសំដៅទៅលើអ្នកដែលបានជួយឧបត្ថម្ភជាថវិកាក្តី ជាគំនិតប្រាជ្ញារ ជាបច្ចេកទេសផ្សេងៗក្តី ដែលបាន​ចូល​រួម​ជួយជាតិ​បានច្រើន គាត់និងទទួលបានគោរមងារជាឧកញ៉ាហើយ។ ដូច្នេះគោរមងារ​ជាឧកញ៉ាវាមិនពាក់ព័ន្ធទៅ​និង​ទ្រព្យ​សម្បតិ្តទេ វាជាកិត្តយស​ជាតិដែលថ្នាក់ជាតិប្រគល់ជូនដល់បុគ្គលម្នាក់ៗ​ដែលបានបម្រើផលប្រយោជន៍​ជាតិមិនមែន​ត្រឹម​តែសេដ្ឋកិច្ចនោះទេ។

ឧកញ៉ា លឹម ហេង បានលើកឡើងថា កន្លងមកអ្នកខ្លះ សូម្បីតែអ្នកចម្រៀងក៏ឡើងជាឧកញ៉ាដែរ។គាត់ជាអ្នកចម្រៀង​មែនតែគាត់ក៏បានបម្រើជាតិនិងបម្រើផលប្រយោជន៍ជូនជនរួមជាតិច្រើនដែរតើ។

លោកឧកញ៉ា មានប្រសាសន៍ថា បើនិយាយពីច្បាប់រដ្ឋធម្មនុញ្ញគឺយើងស្មើរសិទ្ធគ្នា នៅចំពោះមុខច្បាប់។បើយើងរៀបចំ​ឱ្យមានច្បាប់គ្រប់គ្រងឧកញ៉ាដាច់ដោយឡែកវាជារឿងមួយញ៉ែកឧកញ៉ាចេញពីសង្គម ចេញពីរដ្ឋធម្មនុញ្ញ។តាមពិត​យើងត្រូវរៀបចំជាបទបញ្ជាផ្ទៃក្នុងឬជាក្រមសីលធម៌ជាឧកញ៉ាទៅបានហើយ មិនចំាបាច់រៀបចំដល់ច្បាប់នោះទេ។យើងអនុវត្តក្រមឧកញ៉ាទៅ។

លោកឧកញ៉ាសង្កត់ធ្ងន់ថា«យកល្អយើងមានក្រមសីលធម៌ឧកញ៉ាវិញដើម្បីឱ្យឧកញ៉ាប្រតិបត្តិ ។ដូច្នេះយើងត្រូវបន្ត​​ជួយ​សង្គម​ដោយរបៀបម៉េចត្រូវអនុវត្តតាមក្រមសីលធម៌ឧកញ៉ាទៅ វាប្រសើរជាងមានច្បាប់»។

បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បច្ចុប្បន្នកម្ពុជាមានឧកញ៉ា អ្នកឧកញ៉ាថាមានចំនួនឱ្យប្រាកដប៉ុន្មាននោះទេ តែលឺ​ថា​មានជាង១ពាន់ឧកញ៉ា។ជាគំនិតឬយោបល់ខ្ញុំមានឧកញ៉ា អ្នកឧកញ៉ាច្រើនកាលណាគឺល្អកាលហ្នឹង ព្រោះឧកញ៉ា​អត់បាន​​ទទួលប្រាក់បៀវត្សពីរដ្ឋនោះទេ តែផ្ទុយទៅវិញឧកញ៉ាតែងជួយឧបត្ថម្ភនិងជួយការងារសង្គមផ្សេងៗ៕

អត្ថបទ៖សារេត