យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០ បានឲ្យដឹងថា កម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅតាមបណ្ដាខេត្តនាៗ ទូទាំងប្រទេស កម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ ២១ ខែ មេសា ។
សម្រាប់បណ្ដាខេត្ត នៅតំបន់វាល់ទំនាបកណ្ដាល សីតុណ្ហភាពអប្បរបរមា មានពី ២៤អង្សាសេ ដល់ ២៧អង្សាសេ និងនៅថ្ងៃទី ១៥ ដល់១៨ ខែមេសា សីតុណ្ហភាពអតិបរមា មានពី ៣២ ដល់ ៣៦អង្សាសេ និងថ្ងៃទី ១៩ ដល់ ២១ សីតុណ្ហភាពអតិបរមា មានពី ៣៤ ដល់ ៣៨អង្សាសេ ។ ហើយចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ មេសា នឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន។
សម្រាប់បណ្ដាខេត្ត នៅខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៣ ដល់ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី ៣២ ដល់ ៣៥អង្សាសេ។ ចំពោះផ្នែកមួយចំនួននៃខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅមធ្យម។
ចំណែក បណ្ដាខេត្ត នៅតំបន់មាត់សមុទ្រ តុណ្ហភាពអប្បបរមា មានចន្លោះពី ២៥ ដល់ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី ៣២ ដល់ ៣៤អង្សាសេ ហើយចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ មេសា ផ្នែកមួយចំនួន នឹងមានភ្លៀងធ្លាក់ក្នុងកម្រិត តិច ទៅច្រើ។
ក្រសួងអំពាវនាវ ឲ្យសារធារណជន ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរន្ទះ នឹងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានឡើង ជាពិសេស នៅតំបន់វាលទំនាបកណ្ដាល និងតំបន់ជួរភ្នំដងរែក ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ មេសា៕