ស្រីលង្ការំពឹងអាចរៀបចំរចនាសម្ព័ន្ធបំណុលឲ្យរួចស្រេច ក្នុងរយៈពេល ៦ ខែ

អន្តរជាតិ

ប្រទេសស្រីលង្កា គឺធ្លាប់បាន​ប្រកាសក្ស័យធន​កាលពី​ឆ្នាំទៅ បន្ទាប់ពី​ប្រទេសដីកោះមួយនេះ​ជួប​វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងជាប់បំណុលបរទេសវ័ណ្ឌក រហូត​អតីតប្រធានាធិបតី​រត់ភៀសខ្លួន​ចាកចោលប្រទេសថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា បន្ទាប់​ពី​មាន​ការ​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិ​ធំៗ និង​ជ្រើសតាំងប្រធានាធិបតី​ថ្មី​មក រដ្ឋាភិបាល​ថ្មី​បាន​រិះរកគ្រប់មធ្យោបាយ ដើម្បី​ស្ដារសេដ្ឋកិច្ច​ឡើងវិញ ហើយថ្មីៗនេះ​ពួកគេ​សង្ឃឹម​ថា អាចរៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឲ្យរួចស្រេច​ក្នុង​រយៈពេល ៦ ខែខាងមុខ។

យោងតាម​ការចុះផ្សាយពី Kelo បាន​បង្ហាញថា ម្ចាស់បំណុលធំ​របស់​ស្រីលង្កាគឺ ចិន និងឥណ្ឌា ខណៈថ្មីៗនេះ​ស្រីលង្កាបាន​ទទួល​ការ​អនុគ្រោះ​មួយចំនួន​ពី​ឥណ្ឌា ហើយបច្ចុប្បន្ន​កំពុង​រង់ចាំ​ចរចា​ជាមួយ​ចិន​ពី​លទ្ធភាព​សងបំណុល។

ដោយឡែក ស្រីលង្កា​ក៏​កំពុង​ខ្ចីប្រាក់​ជិត ៣ ពាន់​លានដុល្លារពី​មូលនិធិ​រូបិយវត្ថុអន្តរជាតិ​ហៅកាត់ IMF ប៉ុន្តែ​តម្រូវ​ឲ្យ​​មាន​ការ​ធានាពី​ចិន និងឥណ្ឌា ដែលជា​ម្ចាស់បំណុល​ធំ ទើប​អាច​សម្រេច​កិច្ចព្រមព្រៀងចុងក្រោយ​បាន៕