កាលពីឆ្នាំទៅ ថៃបើកទ្វារទទួលភ្ញៀវទេសចរណ៍អន្តរជាតិបានជាង ១១ លាននាក់

អន្តរជាតិ

កាលពីឆ្នាំ ២០២២ ប្រទេសថៃបាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ ១១,១៥ លាន​នាក់ ដែលកើនឡើង​យ៉ាងសំបើម​ពី​ឆ្នាំ ២០២១ ដែលមាន​ភ្ញៀវទេសចរណ៍​មក​កម្សាន្ត​ប្រទេស​ថៃ​មិនដល់​កន្លះលាននាក់​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យសម្រាប់ឆ្នាំ ២០២៣ នេះទៀតសោត គឺវាមាន​ច្រើនលើសពី​ការរំពឹងទុករបស់​រដ្ឋាភិបាល ហើយ​វា​ក៏​បាន​បង្ហាញ​ភាពវិជ្ជមាន​ដល់​ការ​ងើបឡើងវិញ​ នៃ​កំណើនសេដ្ឋកិច្ច​របស់​ថៃ ដែល​បាន​ខាតបង់​ដោយសារការរាតត្បាតកូវីដ១៩ ផងដែរ។

ថ្វីបើ​ឆ្នាំ ២០២២ ទិន្នន័យភ្ញៀវទេសចរណ៍អន្តរជាតិ​របស់ថៃ​បង្ហាញ​ភាព​វិជ្ជមាន​ខ្លាំង​ក៏ដោយ ប៉ុន្តែ​បើប្រៀបធៀប​មុនផ្ទុះជំងឺរាតត្បាតកូវីដ១៩ ពោលកាលពីឆ្នាំ ២០១៩ ថៃ​ធ្លាប់​បង្កើតកំណត់ត្រា​មួយ ដោយ​ស្វាគមន៍​ភ្ញៀវទេសចរណ៍​ប្រមាណ​ជិត ៤០ លាននាក់។

សូមជម្រាបដែរថា សម្រាប់ឆ្នាំ ២០២៣ នេះវិញ ថៃមានគម្រោង​ត្រៀម​ទទួលភ្ញៀវទេសចរណ៍​អន្តរជាតិ ២៥ លាននាក់ ហើយ​ក្នុងនោះ​ពួកគេរំពឹងថាអាចទទួលបាន​ភ្ញៀវទេសចរណ៍​ចិនយ៉ាងហោចណាស់ ៥ លាន​នាក់​ ដោយសារ​ចិន​ទើប​នឹង​បើកច្រកព្រំដែន ហើយ​ពួកគេ​ក៏ជា​ប្រភពចំណូល​ដ៏​ធំ​សម្រាប់​វិស័យទេសចរណ៍​ប្រទេសថៃផងដែរ៕