សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានបង្ហោះសារ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
លើទំព័រហ្វេកបុក សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ យើងនឹង ចាប់ ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ។”
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលកម្ពុជាត្រូវ បំពេញបន្ថែម ឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូល មក ប្រកួតក្នុង ប្រទេស របស់យើង ដើម្បីអោយកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ។