កូនប្រសារទេសរដ្ឋមន្ត្រី មាស សុភា ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ទៀ ណារ៉ាវុទ្ធ (ចាង យុនហ្វេង) ដែល​ជា​កូនប្រសារ​​របស់​លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួល​បន្ទុក​បេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ​​​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ជា «អ្នកឧកញ៉ា»។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​លេខ នស/រកត/០១២៣/១៣៥ ចុះ​ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ទៀ ណារ៉ាវុទ្ធ ​ត្រូវ​បាន​គេ​ដឹង​ថា ​បច្ចុប្បន្នលោក​ជា អគ្គនាយកក្រុមហ៊ុន Golden Fortune Securities Plc និងក្រុមហ៊ុន Golden Fortune Derivatives Exchange Co.,Ltd។ បន្ថែមពី​នេះ លោក​ក៏​ជា​អនុប្រធាន​សមាគម​មិត្តភាព​កម្ពុជា-ចិន និង​​ជា​ទីប្រឹក្សា​ក្រសួង​ធម្មការ និងសាសនា។ លោក​ឧកញ៉ា ក៏​ធ្លាប់​ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ នៅ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ ភរិយា​របស់​លោក​ឧកញ៉ា ទៀ ណារ៉ាវុទ្ធ គឺ​លោកជំទាវ មាស សុភារី កូនស្រីលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ​ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ​ជា «ឧកញ៉ា» ​​តាម​រយៈ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០១២៣/១៣៦ ក្នុង​ថ្ងៃ​​ដូច​គ្នា៕