Elon Musk សរសើរមិនដាច់មាត់ពីគូប្រជែងនៅចិន លើទីផ្សាររថយន្តអគ្គិសនី

អន្តរជាតិ

បច្ចុប្បន្នបើនិយាយពីរថយន្តអគ្គិសនី ក្រុមហ៊ុន Tesla គឺជា​រថយន្តឈានមុខគេ​លើវិស័យ​មួយនេះ ដ្បិតពួកគេ​គឺជាអ្នកបើកផ្លូវ​នៃ​របកគំហើញ​នៃរថយន្តអគ្គិសនី សម្រាប់​ក្រុមហ៊ុន​ជំនាន់ក្រោយ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា សព្វថ្ងៃមាន​ក្រុមហ៊ុន​ខ្នាតយក្សជាច្រើន​ក៏​កំពុង​សំងំ​ផលិត​រថយន្ត​អគ្គិសនី​ផងដែរ ដោយសារ​តម្រូវការ​កើនឡើង ស្របពេល​ប្រេងឥន្ធនៈ​ឡើងថ្លៃផង ធ្វើ​ឲ្យប្រជាជន​ងាក​មក​ចាប់អារម្មណ៍​រថយន្ត​ប្រើថាមពលអគ្គិសនី​ជំនួសវិញ។

ទន្ទឹមនឹងនោះ មេធំ Tesla លោក Elon Musk បាន​បង្ហើប​ឲ្យដឹងថា ​គូប្រជែងដែល​ធំ​បំផុត​របស់​ក្រុមហ៊ុន​មិនមែន​នៅ Detroit ឬនៅអាល្លឺម៉ង់ឡើយ ពោល​ចិនទើបជា​គូប្រជែង​ខ្លាំង​បំផុត​សម្រាប់​ពួកគេ។ នេះបើតាម​ការចុះផ្សាយពី CNA។

“​ពួកគេ (ចិន) ធ្វើការ​ល្អបំផុត និងឆ្លាតខ្លាំងណាស់ ដូច្នេះហើយពួកយើង​គិត​ថា ប្រហែលជាមាន​ក្រុមហ៊ុន​ខ្លះនៅ​ប្រទេសចិន ទំនងក្លាយជា​គូប្រជែងសំខាន់​បំផុត​របស់ Tesla”។ នេះបើតាម​សម្ដី​របស់ Elon Musk បាន​និយាយ។

ថ្វីបើអតីតមហាសេដ្ឋីមានបំផុតលើលោក មិនបង្ហើបឈ្មោះ​ក្រុមហ៊ុន​ណា​ក៏ពិតមែន ប៉ុន្តែ​បើសង្កេត​មើលឲ្យដិតដល់ ក្រុមហ៊ុន BYD Co Ltd មានលទ្ធភាព​ច្រើន​ក្នុងការ​ក្លាយជាគូប្រជែង​សំខាន់​របស់ Tesla ដ្បិតកន្លងមក​ពួកគេ​ធ្លាប់​ដណ្ដើម​ចំណែកទីផ្សារនៅក្នុងប្រទេស​ចិន បានយ៉ាងច្រើន ខណៈទិន្នន័យលក់​រាយ​របស់​ពួកគេ​ក៏​មាន​ច្រើន Tesla សឹងទ្វេដងឯណោះ៕