សម្រាប់រយៈពេលមួយទសវត្សចុងក្រោយនេះ ទ្រព្យសម្បត្តិមហាសេដ្ឋីជុំវិញពិភពលោកមានការកើនឡើងទ្វេដង រីឯចំនួនមហាសេដ្ឋីវិញក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ។
យោងតាមការអះអាងពី Oxfam បានបង្ហាញថា ក្នុងទសវត្សនេះ មហាសេដ្ឋីបានសំងំកើបលុយជាច្រើន ពោលទឹកប្រាក់ ២៦ ទ្រីលានដុល្លារបានហូរចូលហោប៉ៅអ្នកមានបំផុតលើលោក ១% ខណៈ ១៦ ទ្រីលានដុល្លារទៀត ត្រូវបែងចែកសម្រាប់មនុស្សទូទាំងសកលលោក។
ដោយឡែក World Bank បានបញ្ជាក់ទៀតថា ការកើនឡើងនៃចំនួនមហាសេដ្ឋី និងទ្រព្យសម្បត្តិរបស់ពួកគេ អាចនឹងធ្វើឲ្យមានវិបត្តិវិសមភាព និងភាពក្រីក្រអាក្រក់បំផុត តាំងពីសង្គ្រាមលោកលើកទី ២។
ជាការពិត បច្ចុប្បន្នមានមហាសេដ្ឋីប្រមាណ ៣ ៣១១ នាក់ទូទាំងសកលលោក ហើយពួកគេមានទ្រព្យសម្បត្តិសរុបរហូតដល់ជិត ១២ ទ្រីលានដុល្លារ ខណៈខាងតំបន់អឺរ៉ុបគឺមានការកើនឡើងខ្ពស់បំផុត សម្រាប់ទ្រព្យសម្បត្តិមហាសេដ្ឋី ពោលកើនឡើងរហូតដល់ ២២% កាលពីឆ្នាំ ២០២១ រហូតដល់ ៤,៤៥ ទ្រីលានដុល្លារ។
តទៅនេះគឺជាបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក ផ្អែកតាមរបាយការណ៍ផ្ដល់ឲ្យដោយ Worldatlas៖
១/សហរដ្ឋអាមេរិក មានមហាសេដ្ឋីរស់នៅ ៩៧៥ នាក់ មានទ្រព្យសម្បត្តិសរុប ៤,៤៥ ទ្រីលានដុល្លារ
២/ប្រទេសចិន មានមហាសេដ្ឋីរស់នៅ ៥១៤ នាក់ មានទ្រព្យសម្បត្តិសរុប ១,៧៣៧ ទ្រីលានដុល្លារ
៣/ប្រទេសអាល្លឺម៉ង់ មានមហាសេដ្ឋីរស់នៅ ១៧៦ នាក់ មានទ្រព្យសម្បត្តិសរុប ៦០២ ពាន់លានដុល្លារ
៤/ប្រទេសឥណ្ឌា មានមហាសេដ្ឋីរស់នៅ ១៦៦ នាក់ មានទ្រព្យសម្បត្តិសរុប ៣៨៤ ពាន់លានដុល្លារ
៥/ចក្រភពអង់គ្លេស មានមហាសេដ្ឋីរស់នៅ ១២០ នាក់ មានទ្រព្យសម្បត្តិសរុប ២៦៦ ពាន់លានដុល្លារ
៦/ប្រទេសស្វីស មានមហាសេដ្ឋីរស់នៅ ១១១ នាក់ មានទ្រព្យសម្បត្តិសរុប ៣៦៥ ពាន់លានដុល្លារ
៧/ប្រទេសរុស្ស៊ី មានមហាសេដ្ឋីរស់នៅ ១០៧ នាក់ មានទ្រព្យសម្បត្តិសរុប ៤៧៥ ពាន់លានដុល្លារ
៨/ប្រទេសអារ៉ាប៊ីសាអូឌីត មានមហាសេដ្ឋីរស់នៅ ៧១ នាក់ មានទ្រព្យសម្បត្តិសរុប ១៩២ ពាន់លានដុល្លារ
៩/ ប្រទេសបារាំង មានមហាសេដ្ឋីរស់នៅ ៦៨ នាក់ មានទ្រព្យសម្បត្តិសរុប ២៩៤ ពាន់លានដុល្លារ
៩/ ប្រទេសអ៊ីតាលី មានមហាសេដ្ឋីរស់នៅ ៦៨ នាក់ មានទ្រព្យសម្បត្តិសរុប ២១៧ ពាន់លានដុល្លារ
១១/ប្រទេសកាណាដា មានមហាសេដ្ឋីរស់នៅ ៦០ នាក់ មានទ្រព្យសម្បត្តិសរុប ២៧០ ពាន់លានដុល្លារ៕