LVMH បង្ហើបថាម៉ូយដុំចិន ចាប់ផ្ដើមជះលុយទិញទំនិញវិញ ក្រោយរដ្ឋាភិបាលបើកច្រកព្រំដែន

អន្តរជាតិ

កាលពី​ប៉ុន្មាន​សប្ដាហ៍មុន​ រដ្ឋាភិបាល​ប្រទេសចិន​បាន​ប្រកាសថា ចាប់ផ្ដើម​បើកច្រកព្រំដែន​ឡើងវិញ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ក្នុងស្រុក ក៏ដូចជា​បង្កើនសន្ទុះឡើងវិញ​នៃ​វិស័យទេសចរណ៍ក្នុងស្រុកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ក្រុមហ៊ុនអ្នកមានបំផុតលើលោក Bernard Arnault គឺ​ក្រុមហ៊ុន LVHM ដែលលក់​សម្ភារៈស៊ីវិល័យ​បាន​ទម្លាយថា អតិថិជន​ជនជាតិចិន​បាន​ចាប់ផ្ដើម​មកទិញ​ទំនិញ​តាម​ហាង​ឡើងវិញ បន្ទាប់ពី​បើកច្រកព្រំដែន ហើយពួកគេ​រំពឹងថា វា​នឹង​បន្ត​ផ្ដល់​សញ្ញាវិជ្ជមានបន្តទៀត។

“ពួកយើងមាន​មូលហេតុគ្រប់គ្រាន់​ក្នុងការ​រក្សាទំនុកចិត្ត ជាពិសេស​គឺ​សុទិដ្ឋិនិយម​លើ​ប្រទេសចិន។ តួយ៉ាងនៅម៉ាកាវ ប្រជាជន​ចិន​អាចធ្វើដំណើរទៅទីនោះបាន ហើយវា​បាន​ផ្លាស់ប្ដូរស្ថានការណ៍​ច្រើន ពោល​គ្រប់ហាង​គឺ​ពេញ​ដោយ​អតិថិជន”។ នេះបើតាម​សម្ដី CEO ជនជាតិ​បារាំង​បាន​ប្រាប់ទៅកាន់​ CNBC។

សូមជម្រាបដែរថា ការវិលត្រឡប់មកវិញ​នៃ​អតិថិជន​លំដាប់អភិជន នឹង​ធ្វើ​ឲ្យទីផ្សារ​សម្ភារៈនិយម​មាន​ការ​ងើបឡើង​ខ្ពស់​នៅឆ្នាំ ២០២៣ ស្របពេល LVMH បាន​ទម្លាយថា ប្រាក់ចំណូល​ប្រចាំឆ្នាំ ២០២២ កើនឡើង ២៣% ដល់ ៨៦,២ ពាន់លានដុល្លារ ខណៈ​ប្រាក់ចំណេញ​ទទួលបាន​ជាង ១៥ ពាន់​លានដុល្លារ៕