អ្នកជំនួញល្បីៗដ៏មានឥទ្ធិពលកំពុងវិនិយោគក្នុងភូមិសាស្រ្តក្រុងតាខ្មៅ

ជុំវិញ​ឧកញ៉ា

នៅប្រទេសកម្ពុជាមានតែក្រុងតាខ្មៅមួយប៉ុណ្ណោះដែលជាប់ជាមួយរាជធានីភ្នំពេញ ហើយក៏ជាទីតាំងស្ថិតនៅក្នុងតំបន់កំពុងអភិវឌ្ឍ។ ក្រៅពីមានសក្តានុពលផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម វាយនភណ្ឌ សិប្បកម្ម កសិកម្ម ខណៈក្រុងតាខ្មៅ នៅមិនឆ្ងាយពីគម្រោងដ៏ធំជាប្រវត្តិសាស្រ្ត គឺអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ និងផ្សារទំនើប អ៊ីអន៣ មានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កត្តាអំណោយផលខាងភូមិសាស្ត្រ ប្រជាសាស្ត្រ និងធនធានមនុស្ស ក្រុងតាខ្មៅបានក្លាយជាចំណុចចាប់អារម្មណ៍ច្រើនពីវិនិយោគិន ស្របពេលប្រជាជនស្នាក់នៅក្រុងតាខ្មៅ ចេញចូលធ្វើការងារនៅរាជធានីភ្នំពេញ។

នៅអត្ថបទនេះ សូមបង្ហាញសមាសភាពពាណិជ្ជករដែលកំពុងរកស៊ីបណ្តាក់ទុននៅក្រុងតាខ្មៅ ដ៏មានឥទ្ធិពលទៅលើគម្រោង និងអាជីវកម្មមានភាពលេចធ្លោរ រួមមាន៖ ឧកញ៉ា តាំង គួង មជ្ឈមណ្ឌលទីក្រុងតាខ្មៅ Takhnao City,ឧកញ៉ា ឈាង សុវណ្ណរតនៈ ម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ព្រែកហូរ, អ្នកឧកញ៉ា ហុង ពីវ បុរិពិភពថ្មី, អ្នកឧកញ៉ា សៀ ឫទ្ធី លំនៅដ្ឋានតម្លៃសមរម្យ, ​ឧកញ៉ា ប៊ុន ហៃ ម្ចាស់បុរី ភ្នំពេញថ្មី កណ្តាលក្រុងតាខ្មៅ, អ្នកឧកញ៉ា សំ អាង ម្ចាស់ធនាគារវឌ្ឍនៈ, អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ធនាគារកាណាឌីយ៉ា និងព្រលានយន្តហោះអន្តរជាតិតេជោ តាខ្មៅ, លោក អ៉ិន ចាន់នី ម្ចាស់ធនាគារ អេស៊ីលីដា, អ្នកឧកញ៉ា ចេន ហ្ស៉ី ម្ចាស់ធនាគារ ព្រីនស៍, ឧកញ៉ា ស៊ន សុខណា ម្ចាស់ស្ថានីយប្រេងឥន្ធនៈ តេលា និង LUNA Coffee, ឧកញ៉ា តែ ឡូរិន ម្ចាស់សាលា វេសស្ទើនអន្តរជាតិ, ឧកញ៉ា ប៊ិច បូឡែន ម្ចាស់សាលាអន្តរជាតិ វេសឡាញ, លោកបណ្ឌិត កុល ផេង ស្ថាបនិកសាលាបញ្ញាសាស្ត្រអន្តរជាតិ, ឧកញ៉ា ជា ធីឡាយ  ម្ចាស់សាលារៀនសុវណ្ណភូមិ, ឧកញ៉ា លី ឆេង ម្ចាស់សាលា ប៊ែលធីអន្តរជាតិ, ឧកញ៉ា សុខ ស្រស់ ម្ចាស់សំណង់ផ្ទះល្វែង ក្រុងតាខ្មៅ, លោកស្រីឧកញ៉ា សៀង ចាន់ហេង ម្ចាស់ក្រុមហ៊ុន ហេង អភិវឌ្ឍន៍, លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ម្ចាស់មន្ទីរពេទ្យសម្រាកព្យាបាល សុខៈ, លោក ចាង ប៊ុនលាង ម្ចាស់ហាងកាហ្វេ BROWN ។ល។

សូមជម្រាបជូនថា ក្រុងតាខ្មៅ បច្ចុប្បន្នមានលោក លោក ឃឹម សំភារ ជាអភិបាលក្រុង ដែលទើបតែងតាំងថ្មីជំនួស លោក នូ សុវណ្ណរ៉ា ត្រូវបានផ្ទេរភារកិច្ចឲ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្តាល ខណៈអភិបាលខេត្តមានលោក គង់ សោភ័ណ្ឌ ចូលកាន់ដំណែងជំនួសលោក ម៉ៅ ភារុណ៕