អតីតមេធំ NATO ផ្ដួលមហាសេដ្ឋី Babis ក្លាយជាប្រធានាធិបតីឆេក

អន្តរជាតិ

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសាធារណរដ្ឋឆេក បាន​បញ្ចប់ទៅកាលពី​ចុងសប្ដាហ៍មុន ហើយជាលទ្ធផលលោក Petr Pavel អតីតឧត្តមសេនីយ NATO បាន​ទទួល​ជ័យជំនះ​លើ​មហាសេដ្ឋី Andrej Babis។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី Eastcoastdaily បាន​បង្ហាញថា លោក Pavel ទទួលបានសម្លេងគាំទ្រ ៥៧,៨% ខណៈមហាសេដ្ឋីឆេកទទួល​បាន​ត្រឹម ៤២,២% ដូច្នេះក៏មានន័យថា អតីតមេធំ NATO ដែលមានវ័យ ៦១ ឆ្នាំ នឹងត្រូវចូលខ្លួន​មក​បន្ត​តំណែង​ថ្នាក់ដឹកនាំ Milos Zeman។

“​អាណត្តិប្រធានាធិបតី​របស់ខ្ញុំ នឹងជោគជ័យពេលដែល​ពួកយើង​សម្រេចបាន​លទ្ធផល​រួមគ្នា។ ខ្ញុំមិនអាច​មើល​រំលង​ពី​ក្ដីបារម្ភ​នៃ​ប្រជាជន ដែល​កំពុង​មាន​ភាព​ភ័យខ្លាច អំពើអាណាធិបតេយ្យ និង​ភាពមិនច្បាស់លាស់។ ពួកយើង​ត្រូវតែ​កែប្រែ​វា គោរពច្បាប់ ហើយខ្ញុំ​សន្យា​ថា​គ្រប់គ្នា​នឹង​ទទួល​បាន​សិទ្ធិ​ស្មើៗគ្នា”។ នេះ​បើតាម​សម្ដី​ប្រធានាធិបតីឆេក​ថ្មី​បាន​និយាយ៕