អ្នកឧកញ៉ា លី ឃុនថៃ៖ ការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើងនិងសម្ភារៈធ្វើដំណើរ ឆ្នាំ២០២៣មានការធ្លាក់ចុះ

ជុំវិញ​ឧកញ៉ា

ក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់ផលិតផលជាសម្លៀកបំពាក់ ស្បែកជើងនិងសម្ភារៈធ្វើដំណើរមានទំហំសាច់ប្រាក់កើនឡើងដល់ជាង១២ពាន់លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងប្រមាណ១៥% បើប្រៀបធៀបទៅនិងទំហំនៃការនាំចេញក្នុងឆ្នំា២០២១មានទឹកប្រាក់ជាង១០ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមស្ថិតិនាំចេញមុខទំនិញសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា នៅឆ្នាំ២០២២ការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់ ៩០៣៥លានដុល្លារអាមេរិកបានកើឡើង ១៣%បើប្រៀបធៀបនឹងឆ្នាំ២០២១ការនាំចេញមានតែ ៨.០១៨លានដុល្លារអាមេរិក,ការនាំចេញស្បែកជើងក្នុងឆ្នាំ២០២២ មានទឹកប្រាក់១៧៣៧លានដុល្លារអាមេរិក បានកើនឡើង២៥% ប្រៀបធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០២១មានតែ១៣៩២លានដុល្លារអាមេរិកនិងការនាំចេញសម្ភារៈធ្វើដំណើរក្នុងឆ្នំា២០២២មានទំហំសាច់ប្រាក់១៧៧៧លានដុល្លារអាមេរិក ពោលគឺមានាការកើនឡើង១៩% ប្រៀបធៀបនិងឆ្នាំ២០២១ ទំហំនៃការនាំចេញមានតែ១៤៩៥លានដុល្លារអាមេរិក។

ទន្ទឹងនិការនាំចេញផលិតទាំង៣ប្រភេទមានកំណើនកើនឡើងនៅឆ្នាំ២០២២ ប៉ុន្តែនៅឆ្នាំ២០២៣នេះមានការវាយតម្លៃជាបឋមថាការបញ្ជាទិញពីទីផ្សារខាងក្រៅអាចនិងមានការថមថយ។ អ្នកឧកញ៉ា លីឃុន ថៃ ប្រធានក្រុមប្រឹក្សាសមាគមផលិតស្បែកជើងកម្ពុជាធ្លាប់ប្រាប់ឱ្យដឹងថា«ការបញ្ជាទិញពីទីផ្សារខាងក្រៅនៅឆ្នាំ២០២៣នេះមើលទៅស្ថានភាពនៃការបញ្ជាទិញស្បែកជើង និងកាបូបមានការធ្លាក់ចុះ ហើយទំនោនៃការធ្លាក់ចុះនេះមានតាំងពីចុងឆ្នាំ២០២២។ ការធ្លាក់ចុះបរិមាណនៃការបញ្ជាទិញផលិតផលស្បែកជើងនិងកាបូបនៅឆ្នាំ២០២៣នេះយើងមើលទៅមានប្រហែល ៣០ឬ៤០%»។

អ្នកឧកញ៉ា គូសបញ្ជាក់ថា កត្តាដែលនាំឱ្យការបញ្ជាទិញមានការធ្លាក់ចុះនេះដោយសារបញ្ហាខាងក្រៅដូចជាសង្គ្រាមអ៊ុយក្រែនិងរុស្ស៊ី បានធ្វើឱ្យទំនិញនៅលើពិភពលោក វត្ថុធាតុដើមឡើងថ្លៃ។ បញ្ហាជំងឺកូវីដ១៩បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅអឺរ៉ុប សហរដ្ឋអាមេរិកនិងនៅតាមបណ្តាប្រទេសផ្សេងៗ។ កាលណាប្រាក់ចំណូលពួកគាត់ធ្លាក់ចុះវាធ្វើឱ្យការលក់នៅលើទីផ្សារធ្លាក់ចុះតាម ហើយអ្នកបញ្ជាទិញដែលលក់ទំនិញមិនទាន់អស់ដល់អីចឹងការបញ្ជាទិញធ្លាក់ចុះ។

អ្នកឧកញ៉ា សង្កត់ធ្ងន់ថា«ការបញ្ជាទិញផលិតផលស្បែកជើងនិងកាបូបធ្លាក់ចុះនេះ ខ្ញុំគិតថានិងធ្វើឱ្យកម្មករកាត់បន្ថយប្រាក់ចំណូល ហើយការថែមម៉ោងធ្វើការអត់មាន។លើសពីនេះនៅកន្លែងខ្លះអាចនិងមានការកាត់បន្ថយបុគ្គលិកធ្វើការដោយសាររោងចក្រមិនទាន់បានការបញ្ជាទិញឬការបញ្ជាទិញមានតិចតួច»៕ អត្ថបទ៖សារេត