កំណើនសេដ្ឋកិច្ចថៃឆ្នាំនេះ អាចកើនលឿនបំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ

អន្តរជាតិ

សេដ្ឋកិច្ចថៃឆ្នាំនេះ អាចមាន​ការកើនឡើង​រហូតដល់ ៤% ដែលជា​ការ​កើនឡើង​លឿនបំផុត​ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយវិស័យភ្ញៀវទេសចរណ៍​និង​តម្រូវការ​ផលិតផល​ក្នុងស្រុក គឺជាកត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច្​ខ្លាំង​បំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បាន​បង្ហាញថា លោក Supattanapong Punmeechaow ​ឧបនាយករដ្ឋមន្ត្រីថៃ បាន​ទម្លាយថា ការវិនិយោគថ្មីៗនៅក្នុងស្រុក​ក៏​នឹងជា​កត្តាជំរុញ​កំណើនសេដ្ឋកិច្ច​ខ្លាំង​ដែរ។

“​សេដ្ឋកិច្ចឆ្នាំនេះ​នឹង​ប្រសើរឡើង​ជាឆ្នាំមុន បើទោះជា​រង​ឥទ្ធិពល​តម្លៃ​ថាមពល​មាន​ការ​ឡើងថ្លៃ។ ស្ថានភាព​សេដ្ឋកិច្ច​សព្វថ្ងៃ​នេះ គឺ​កំពុង​មានភាពប្រសើរឡើង និងអាចវិល​មកសភាព​ធម្មតាវិញ​នាពេលឆាប់ៗខាងមុខ”។ នេះ​បើតាម​សម្ដី​របស់​ឧបនាយករដ្ឋមន្ត្រីថៃបានលើកឡើង។

សូមជម្រាបដែរថា កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុ​នៃ​ប្រទេសថៃ បាន​ព្យាករ​ថា​កំណើនសេដ្ឋកិច្ច​ថៃ​នាឆ្នាំ ២០២៣ នអាចកើនឡើង​ដល់ ៣,៨% ជាមួយ​នឹង​ក្ដី​រំពឹង​ពី​កំណើន​ភ្ញៀវទេសចរណ៍អន្តរជាតិ​ប្រមាណ ២០ លាននាក់នាឆ្នាំនេះ​ទៀតផង៕