ប្រធានាធិបតី ចូ បៃឌិន នឹងជជែកគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន ជុំវិញជំនួយផ្គត់ផ្គង់សព្វាវុធ

អន្តរជាតិ

បច្ចុប្បន្ន ប្រទេសអ៊ុយក្រែន​ត្រូវការ​សព្វាវុធ​ថ្មីៗ ទំនើបៗជាច្រើន​ដើម្បី​អាច​រារាំង​ការ​វាយប្រហារ​ពី​សំណាក់កង​កម្លាំង​រុស្ស៊ី ហើយប្រធានាធិបតី​អ៊ុយក្រែន ក៏បាន​សុំជំនួយពី​អាល្លឺម៉ង់ និង​អាមេរិក​ផងដែរ ដោយបាន​ស្នើសុំ​យន្តហោះ​ចំបាំង និង​គ្រាប់មីស៊ីល ប៉ុន្តែ​សំណើ​របស់លោក​ត្រូវបាន​បដិសេធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា យោងតាម​ការចុះផ្សាយពី CNA បាន​ទម្លាយថា ប្រធានាធិបតី​អាមេរិក ចូ បៃឌិន នឹង​បើកកិច្ច​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ុយក្រែន ជុំវិញ​សំណើ​ជំនួយ​សព្វាវុធ​ទំនើបៗ ដើម្បី​ការពារ​ប្រទេស​របស់ខ្លួន​។

ប៉ុន្តែមុន​ទម្លាយពី​កិច្ចចរចា​ជុំវិញ​បញ្ហា​ខាងលើ លោក បៃឌិន ធ្លាប់បាន​បដិសេធ​សំណើ​យន្តហោះ​ចំបាំង F-16 ពី​ប្រទេស​អ៊ុយក្រែន ខណៈ​លោក​ក៏​ធ្លាប់​បដិសេធ​ចំពោះ​ការ​បញ្ជូន​គ្រាប់​មីស៊ីល​ដែល​អាច​បាញ់​បាន​រយៈចំងាយ​ប្រហែល ៣០០ គីឡូម៉ែត្រ​ផងដែរ។

សូមជម្រាបដែរថា សហរដ្ឋអាមេរិក​គឺជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ធំ​បំផុត តាំងពី​រុស្ស៊ី​បើកការឈ្លានពាន​មក​ក្នុង​ប្រទេស​ជិតខាងមួយនេះ សម្រាប់​រយៈពេល​ជិត ១ ឆ្នាំ៕