ថៃ ប្រកាសថាការនាំចេញអង្កររបស់ខ្លួន កើនឡើងលើសពីគោលដៅរំពឹងទុក កាលឆ្នាំ ២០២២

អន្តរជាតិ

ក្រសួងពាណិជ្ជកម្មរបស់ថៃ បានបង្ហាញនៅក្នុងពេលថ្មីៗនេះថា ប្រទេសរបស់ខ្លួន បាននាំចេញអង្ករសរុបចំនួន ៧,៦៩ លានតោន នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ពោលគឺបានកើនឡើង ២២,១% ធៀបទៅនឹងឆ្នាំ ២០២១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញអង្កររបស់ខ្លួន កាលពីឆ្នាំមុន គឺបានលើលពីគោលដៅដែលបានគ្រោងទុកចំនួន ៧,៥ លានតោន ដោយសារតែមានកំណើនការនាំចេញខ្លាំង ជាពិសេសទៅកាន់ទីផ្សារកំពូលៗដូចជា អ៊ីរ៉ាក់ អាហ្រ្វិកខាងត្បូង ចិន និងសហរដ្ឋអាមេរិកជាដើម ។

លើសពីនេះ យោងតាមលោក Ronnarong Phoolpipat ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថា ការនាំចេញអង្កររបស់ខ្លួន មានភាពរឹងមាំកាលពីឆ្នាំ ២០២២ ដោយសារតែតម្លៃប្រាក់បាតធ្លាក់ចុះ។

ដោយឡែក កាលពីដើមខែមករាកន្លងទៅ សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់គោលដៅនាំចេញរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៣ នេះ ពីចំនួន ៨ លានតោន មកត្រឹម ៧,៥ លានតោនប៉ុណ្ណោះ ដោយសារតែតម្លៃប្រាក់បាតឥឡូវនេះ ហាក់បានឡើងថ្លៃមកវិញ បន្ទាប់ពីធ្លាប់ធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីខែតុលាឆ្នាំមុន៕