អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប នឹងចាត់ចែងបញ្ជូនសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខគង់» មួយចំនួនទៅតាមបណ្តាខេត្តចំនួន ៨ ដើម្បីចែកជូនដោយឥតគិតថ្លៃ ដល់បងប្អូនដែលមានបំណងចង់អាន ចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ កូនប្រសាររបស់អ្នកឧកញ៉ា សុខ គង់ និងជាអ្នកដឹកនាំ និងសម្របសម្រួលការចងក្រងសៀវភៅខាងលើ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃពុធនេះថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនដែលមានបំណងចង់អានសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខគង់» ក្រុមហ៊ុនបានចាត់ចែងបញ្ជូនសៀវភៅមួយចំនួន ទៅតាមបណ្តាខេត្តចំនួន ៨ ដើម្បីចែកជូនដោយឥតថ្លៃ ចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។ ក្នុងនោះ បងប្អូនអាចទាក់ទងទៅតាមទីតាំង និងលេខទូរស័ព្ទដូចខាងក្រោម៖
១. ខេត្តសៀមរាប៖ នៅសណ្ឋាគារសុខាអង្គរ ទូរស័ព្ទលេខ ០៩៧ ៥៦១ ៦១៥៩
២. ខេត្តព្រះសីហនុ៖ នៅសណ្ឋាគារឆ្នេរសុខា ទូរស័ព្ទលេខ ០៩៧ ៥៦១ ៦១៣០
៣. ខេត្តកណ្តាល៖ នៅស្ថានីយប្រេងសូគីម៉ិច ផ្សារដើមមាន (ក្រោយសាលាខេត្ត) ទូរស័ព្ទលេខ ០៩៧ ៥៦២ ៦២៦០
៤. ខេត្តព្រៃវែង៖ នៅស្ថានីយប្រេងសូគីម៉ិច ជាប់បេនឡានទីរួមខេត្ត ទូរស័ព្ទលេខ ០៨៨ ២៦២ ៦២២៥
៥. ខេត្តកំពង់ចាម៖ នៅស្ថានីយប្រេងសូគីម៉ិច ក្រោយមន្ទីរពេទ្យមេគង្គ ទូរស័ព្ទលេខ ០៨៨ ៥៥៥ ៨២០៥
៦. ខេត្តពោធិ៍សាត់៖ នៅស្ថានីយប្រេងសូគីម៉ិច ទល់មុខសណ្ឋាគារសេនជូរី ទូរស័ព្ទលេខ ០៨៨ ៥៦២ ៦២៤១
៧. ខេត្តបាត់ដំបង៖ នៅស្ថានីយប្រេងសូគីម៉ិច ផ្លូវលេខ៣ ទល់មុខវិទ្យាល័យព្រះមុនីវង្ស ទូរស័ព្ទលេខ ០៨៨ ៥៦២ ៦២៨៨
៨. ខេត្តកំពត៖ នៅស្ថានីយប្រេងសូគីម៉ិច កំពត ជិតរង្វង់មូលធុរេន ទូរស័ព្ទលេខ ០៨៨ ៥៦៤ ៦៤០២ ។
គួរបញ្ជាក់ថា សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» ត្រូវបានធ្វើពិធីសម្ពោធ នៅលើភ្នំបូកគោ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ លោកបណ្ឌិត ងិន បាណាល់ ធ្លាប់បានបញ្ជាក់ថា អត្ថន័យទាំងស្រុងនៅក្នុងសៀវភៅនេះ គឺផ្អែកលើការពិត សច្ចភាព និងតាមបែបផែននៃវិទ្យាសាស្រ្តសិក្សាស្រាវជ្រាវយ៉ាងពិតប្រាកដ។ ព្រឹត្តិការណ៍ កាលបរិច្ឆេទ រូបភាព និងទិន្នន័យផ្សេងៗ សុទ្ធតែត្រូវបានផ្ទៀងផ្ទាត់ដោយយកចិត្តទុកដាក់បំផុត។ គ្រប់ពាក្យពេចន៍ គ្រប់ឃ្លាប្រយោគសុទ្ធតែត្រូវបានសម្រិតសម្រាំង មុននឹងសម្រេចដាក់បញ្ចូលទៅក្នុងសៀវភៅនេះ។ សេចក្ដីរៀបរាប់នៅក្នុងសៀភៅនេះ មិនមែនជាសាច់រឿងប្រលោមលោក ដែលកើតចេញពីអ្នកនិពន្ធទេ ប៉ុន្ដែវាជាព្រឹត្តិការណ៍ពិតមួយ ដែលមានតួអង្គឯក អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និងឧត្តមភរិយារបស់លោក គឺលោកជំទាវ គឹម ឡេង៕